• 2016-04-21 16:51:41
  • ព័ត៌មាន

Mitsubishi​ Corporation បើក​ទីស្នាក់ការ​ថ្មី​ ផ្ដោត​សំខាន់​​រួម​ចំណែក​អភិវឌ្ឍ​សង្គម​កម្ពុជា

  • 2016-04-21 16:51:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mitsubishi Corporation បាន​បើក​សម្ពោធ​ទីស្នាក់ការ​ថ្មី​នៅ​អគារ Vattanac Capital ដែល​ជា​ផ្នែក​មួយ​ចូល​រួម​ដល់​ការ​អភិវឌ្ឍ​សង្គម​កម្ពុជា​នា​ពេល​អនាគត។

 

 

លោក JUN ARII នាយក​គ្រប់គ្រង​ទូទៅ​នៃ​ការិយាល័យ​តំណាង​  Mitsubishi Corporation បាន​ថ្លែង​ក្នុង​ពិធី​បើក​សម្ពោធ​ការិយាល័យ​ថ្មី​កាល​ពី​ម្សិលមិញ​ដូច្នេះ​ថា ក្រុម​ហ៊ុន​លោក​ធ្វើ​ប្រតិបត្តិការ​រយៈ​ពេល​វែង​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ។ Mitsubishi Corporation ផ្តោត​សំខាន់​លើ​ការ​វិនិយោគ​រយៈ​ពេល​វែង ដែល​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សង្គម និង​បរិស្ថាន​ប្រកប​ដោយ​ប្រសិទ្ធភាព​និង​គ្មាន​ដែន​កំណត់។

 

លោក ARII ​បន្ថែម​ថា Mitsubishi Corporation ប្រកាន់​ខ្ជាប់​នូវ​សកម្មភាព​អាជីវកម្ម ដែល​ធានា​នូវ​តុល្យភាព​ក្នុង​ការ​បង្កើត​ឱ្យ​មាន​ប្រាក់​ចំណេញ​និង​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​លើ​អាជីវកម្ម​​​របស់​ខ្លួន។

 

លោក JUN ARII នាយក​គ្រប់គ្រង​ទូទៅ​នៃ​ការិយាល័យ​តំណាង​ Mitsubishi Corporation

 

ដោយ​ឡែក លោក រ៉ាវី ដែល​ជា​ជំនួយការ​គ្រប់គ្រង​ពាណិជ្ជកម្ម​  Mitsubishi Corporation បាន​ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន បាន​ចាប់​បើក​ដំណើរការ​នៅ​កម្ពុជា​ដំបូង​តាំង​ពី​ឆ្នាំ ១៩៩៧ ហើយ​បាន​នាំ​ផលិតផល​មាន​គ្រឿង​យន្ត​ច្រើន​ប្រភេទ​ប្រកប​ដោយ​គុណភាព ដើម្បី​បំពេញ​តម្រូវ​ការ​ក្នុង​ប្រទេស​កម្ពុជា។

 

លោក រ៉ាវី​ក៏​ជឿ​ជាក់​ដែរ​ថា ការ​ផ្លាស់​ប្តូរ​ទីស្នាក់ការ​ថ្មី​ជំនួស​ទីស្នាក់ការ​ចាស់​ដែល​មាន​ទីតាំង​នៅ Phnom Penh Center នឹង​ជំរុញ​ការ​រីក​ចម្រើន​សម្រាប់​​ក្រុមហ៊ុន​ផ្ទាល់​ក៏​ដូចជា​រួម​ចំណែក​ជួយ​ឱ្យ​សង្គម​កម្ពុជា​មាន​ការ​រីក​ចម្រើន៕

 

 

អត្ថបទ៖ ប៉ែត ផាន់និត

មតិយោបល់