• 2016-04-20 19:06:24
  • ព័ត៌មាន

Toyota​ ​បញ្ចេញ​រថយន្ត​ម៉ូដែល​ថ្មី​រាង​ប្លែក​កាន់តែទាក់ទាញ​

  • 2016-04-20 19:06:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​ដែល​ប្រិយមិត្ត​បាន​ដឹង​ហើយ​ថា​ ​Toyota​ ​គឺ​ជា​ក្រុមហ៊ុន​ដែល​មាន​ភាព​លេច​ធ្លោ​មួយ​ក្នុង​ការ​ផលិត​នូវ​រថយន្ត​ជា​ច្រើន​ម៉ូដែល​។​ ​ដោយ​ក្នុង​នោះ​ដើម្បី​បំពេញ​នូវ​ការ​ចង់​បាន​របស់​អតិថិជន​សម័យ​ថ្មី​ ​Toyota​ ​បាន​បញ្ចេញ​នូវ​រថយន្ត​ម៉ូដែល​ថ្មី​មួយ​ប្រភេទ​ដែល​មាន​ភាព​ខុស​ប្លែក​ពី​រថយន្ត​ដទៃ​យ៉ាង​ខ្លាំង​។​

 

  ​រថយន្ត​នេះ​មាន​ម៉ូដែល​ ​Toyota uBox​ ​ហើយ​វា​ជា​ប្រភេទ​រថយន្ត​ដែល​ដើរ​ដោយ​ថាមពល​អគ្គិសនី​។​ ​ភាគ​ច្រើន​នៃ​គ្រឿង​បង្គំ​របស់​តួ​រថយន្ត​គឺ​បង្កើត​ឡើង​ដោយ​បោះពុម្ព​តាម​បែប​ ​3D​ ​រួម​ទាំង​សារធាតុ​កាបូន​សរសៃ​ ​ដែល​ធ្វើ​ឲ្យ​រថយន្ត​នេះ​មាន​ភាព​ស្រាល​ ​តែ​ស្វិត​ និង​ធន់​ជា​មួយ​ការ​ប៉ះ​ទង្គិច​នានា​។​  
  ​រថយន្ត​ម៉ូដែល​ ​uBox​ ​ជា​ការ​សហការ​គ្នា​រវាង​ក្រុមហ៊ុន​ ​Toyota​ ​និង​ក្រុម​និស្សិត​មួយ​ក្រុម​របស់​សកលវិទ្យាល័យ​ ​Clemson ​ ហើយ​វា​ជា​ស្នាដៃ​ដែល​កើត​ចេញ​ពី​គម្រោង​រថយន្ត​សម្រាប់​ពេល​អនាគត​ផង​ដែរ​៕​  
 
 
  អាន​បន្ត​ ​៖​  និស្សិត IT ប្រុសៗ​ឃើញ​ស្រី​មិន​បាន?   ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​ ប្រភព​ ​៖carbuzz
មតិយោបល់