• 2016-04-13 12:02:12
  • ព័ត៌មាន

ប្រើ TripAdvisor បង្ហាញ​ទីតាំង​ណា​សប្បាយ​​ត្រូវ​ដើរ​លេង​​ថ្ងៃ​​​​ចូល​ឆ្នាំ

  • 2016-04-13 12:02:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ថ្ងៃ​ចូល​ឆ្នាំ ៤ថ្ងៃ ប្រិយមិត្ត​មួយ​ចំនួន​មាន​បំណង​ចង់​ទៅ​ដើរ​លេង​​ទី​ឆ្ងាយៗ​ក្នុង​ប្រទេស ហើយ​អ្នក​ខ្លះ​ទៀត​រហូត​ទៅ​ដើរ​លេង​បរទេស​មាន​ថៃ​ជាដើម តែ​មិន​ដឹង​ថា ​ត្រូវ​ទៅ​កន្លែង​ណា​សប្បាយ។ អ្នក​គួរ​សាកល្បង​ប្រើ​កម្មវិធី​ទូរសព្ទ TripAdvisor បើ​អ្នក​ពុំ​សូវ​ដឹង​ថា ​ទី​ណា​គួរ​ទៅ​លេង កន្លែង​គេង​ណា​តម្លៃ​ធូរ​ថ្លៃ​និង​សេវា​ល្អ សម្រាប់​ដើរ​លេង​ថ្ងៃ​ចូល​ឆ្នាំ។

 

 

TripAdvisor អាច​ប្រាប់​ថា​កន្លែង​កម្សាន្ត​ណា​ល្អ​និង​សប្បាយ ដែល​អ្នក​គួរ​ទៅ​លេង។ លើស​ពី​នេះ​កម្មវិធី​មួយ​នេះ​ជួយ​បង្ហាញ​កន្លែង​ស្នាក់នៅ ដែល​ងាយ​ស្រួល​ឱ្យ​អ្នក​ស្វែង​រក​និង​អាច​កក់​បន្ទប់​ទុក​មុន​បាន​ផង​ដែរ។

 

ទៅ​ញាំ​អាហារ​នៅ​ភោជនីយដ្ឋាន​ណា​ល្អ? ឧទាហរណ៍​បើ​អ្នក​ទៅ​លេង​តំបន់​អង្គរ​ខេត្ត​សៀមរាប អ្នក​គ្រាន់​តែ​ជ្រើស​រើស​ពាក្យ​ថា Restaurants នោះ TripAdvisor នឹង​បង្ហាញ​នៅ​ឈ្មោះ​ភោជនីយដ្ឋាន​ល្អៗ​ទាំងឡាយ​ដែល​មាន​នៅ​តំបន់​អង្គរ។ TripAdvisor ក៏​​អាច​បង្ហាញ​​ផែនទី រូបភាព ការ​វាយ​តម្លៃ (Review) ​របស់​ភ្ញៀវ​ធ្លាប់​ទៅ​ញាំ​អាហារ​និង​ព័ត៌មាន​ផ្សេងៗ​អំពី​ភោជនីយដ្ឋាន ដើម្បី​រឹត​តែ​ងាយ​​សម្រាប់​អ្នក​​ស្វែង​រក​និង​សម្រេច​ចិត្ត។

 

នៅ​មាន​រឿង​ច្រើន​ទៀត​ដែល​អ្នក​អាច​ដឹង​តាម​រយៈ TripAdvisor ដូច​ជា​ការ​ស្វែង​រក​និង​កក់​ជើង​ហោះហើរ ដែល​រឹង​តែ​ស្រួល​សម្រាប់​ការ​ដើរ​លេង​បរទេស។

 

ទាញ​យក TripAdvisor ៖ 

 

 

 

អត្ថបទ៖ ប៉ែត ផាន់និត

មតិយោបល់