• 2016-04-04 17:52:25
  • ព័ត៌មាន

បច្ចេកវិទ្យា​ឆ្លាត​វៃ ១២ ចំណុច​​រថយន្ត Ford Everest 2016

  • 2016-04-04 17:52:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ឆ្លាត​វៃ ជា​រថយន្ត​ដែល​បំពាក់​ដោយ​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់ និង​បច្ចេកវិទ្យា​ថ្មីៗ​ដើម្បី​ផ្ដល់​​ទំនុក​ចិត្ត​ដល់​អ្នក​បើកបរ និង​អ្នក​ធ្វើ​ដំណើរ​។ ​Ford Everest 2016 ​រថយន្ត​ទំនើប​ស៊េរី​ថ្មី​​ បាន​​បង្កប់​ដោយ​បច្ចេកវិទ្យា​ឆ្លាត​វៃ​ ១២​ ចំណុច​​ដែល​​​​អតិថិជន​​អាច​ពិចារណា​មុន​សម្រេច​ចិត្ត​ទិញ​យក​ទៅ​ប្រើប្រាស់។

 

 

 

លោក ងន សាំង ដែល​ជា​អគ្គនាយក​ក្រុមហ៊ុន អ អិម អេ កម្ពុជា​បាន​រៀប​រាប់​ពី​ចំណុច​ចម្បង​គេ​ដែល​មាន​បំពាក់​នៅ​លើ​រថយន្ត Ford Everest 2016 នៅ​ក្នុង​ឱកាស​សម្ពោធ​ដាក់​លក់​ជា​ផ្លូវ​ការ​មាន​ដូច​ជា៖

 

១) ប្រព័ន្ធ​ផ្ដល់​ដំណឹង​គ្រោះថ្នាក់​ជុំវិញ​រថយន្ត (Blind Sport Information System) & Cross Traffic alert)

 

 

២) ប្រព័ន្ធ​ចូល​ចត​ដោយ​ស្វ័យប្រវត្តិ (Semi-Active Park Assist)

 

 

 

៣) ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត​លើ​ផ្លូវ​កោង និង​រអិល (Roll Stability Control) ត្រូវ​បាន​បំពាក់ សម្រាប់​សម្រួល​ដល់​អ្នក​បើក​បរ​ឲ្យ​គ្រប់គ្រង​រថយន្ត​បានពេល​កំពុង​បើកបរ​ក្នុង​ល្បឿន​លឿន។

 

 

៤) ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត (Electronic Stability Program) ដែល​មាន​មុខងារ​យ៉ាង​សំខាន់​ក្នុង​ការ​ទប់​លំនឹង​រថយន្ត និង​បញ្ចៀស​ការ​ក្រឡាប់​រថយន្ត​ដោយ​ប្រការ​ណាមួយ។

 

 

៥) ប្រព័ន្ធ​បើកបរ​នៅ​លើ​គ្រប់​ស្ថានភាព​ផ្លូវ (Terrain Management System)

 

 

៦) រ៉ាដា​កំណត់​ល្បឿន​ដែល​អាច​បន្ថយ​ល្បឿន​ដោយ​ស្វ័យប្រវត្តិ​តាម​ល្បឿន​រថយន្តខាង​មុខ (Adaptive Cruise Control)

 

 

៧) ប្រព័ន្ធ​ជំនួយ​លើ​ចង្កូត​ និង​រំលឹក​ឲ្យ​អ្នក​បើកបរ​បើក​ក្នុង​គន្លង​ត្រឹមត្រូវ (Lane Keeping Alert)

 

 

៨) ប្រព័ន្ធ​ផ្ដល់​សញ្ញា​គ្រោះថ្នាក់​ដែល​អាច​កើត​មាន​នៅ​ខាង​មុខ (Collusion Warning)

 

 

៩) បច្ចេកវិទ្យា SYNC 2 ដែល​អាច​ឲ្យ​អ្នក​បើកបរ ប្រើ​សំឡេង​និយាយ​បញ្ជា​ទៅ​លើ​ការ​កម្សាន្ត

 

 

១០) កំណត់​កម្រិត​សីតុណ្ហភាព​នៅ​ក្នុង​រថយន្ត និង​មាន​កន្លែង​ទុក​សម្ភារៈធំទូលាយ

 

 

១១) អាច​ភ្ជាប់​ទូរស័ព្ទ​ដៃ​ទៅ​នឹង​រថយន្ត​ជាមួយ​អេក្រង់ Touch Screen ដ៏​ធំ​ទំហំ 8 ​អ៊ី​ញ

 

 

១២) ប្រព័ន្ធ​ផ្ដល់​ដំណឹង​ដល់​អ្នក​បើកបរ​ឲ្យ​ឈប់​សម្រាក​ពេល​ងងុយ​គេង

 

 

បញ្ជាក់៖ រថយន្ត​ស៊េរី​ទំនើប​នេះ ​ត្រូវ​បាន​សម្ពោធ​ដាក់​លក់​ជា​ផ្លូវ​ការ ក្នុងស្រុក​​តម្លៃ​ប្រហែល ៧៤ ០០០ ដុល្លារ។

 

អាន​បន្ត៖ Ford Everest 2016 សមត្ថភាព​ខ្លាំង បំពាក់​ប្រព័ន្ធ​គ្រប់​គ្រង​ការ​បើកបរ​គ្រប់​ស្ថានភាព​ផ្លូវ

 

អត្ថបទ៖ រក្សា

មតិយោបល់