- 2016-03-30 16:01:04
- ព័ត៌មាន
Redmi Pro 3 មាន RAM ដល់ទៅ 3GB ប៉ុន្តែតម្លៃត្រឹម ១៣៨ដុល្លារ
- 2016-03-30 16:01:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Redmi Pro 3 មាន RAM ដល់ទៅ 3GB ប៉ុន្តែតម្លៃត្រឹម ១៣៨ដុល្លារ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Xiaomi បានប្រកាសជាផ្លូវកាពីវត្តមានរបស់ទូរសព្ទ Redmi Pro 3 ដែលមានលក្ខណៈសម្បត្តិខ្លាំងក្លា ប៉ុន្តែមានតម្លៃថោកសឹងមិនគួរឲ្យជឿ។
មើលលើរូបរាងរបស់ទូរសព្ទស៊េរីថ្មីនេះឃើញថាមិនខុសប្លែកគ្នាខ្លាំងពី Redmi 3 នោះឡើយ ប៉ុន្តែបើពិនិត្យលើលក្ខណៈសម្បត្តិខាងក្នុងឃើញថាបានកែសម្រួលឲ្យកាន់តែប្រសើរជាងមុន។ ជាក់ស្ដែងគឺមានបំពាក់បន្ទះ Chip Snapdragon 616 ប្រភេទ 64-bit, GPU Adreno 405, អង្គចងចាំម៉ាស៊ីនទំហំ ៣២GB (មានរន្ធបន្ថែមពីក្រៅបាន) និងមានបំពាក់ RAM ប្រភេទ LPDDR3 ទំហំ៣GB។
ចំណែកអេក្រង់វិញមានទំហំ៥អ៊ីញ អាចបង្ហាញរូបភាពក្នុងកម្រិត HD ព្រមទាំងមានកាមេរ៉ាខាងក្រោយទំហំ១៣MP និងកាមេរ៉ាខាងមុខសម្រាប់ Selfie មានទំហំ៥MP។ ក្រៅពីនេះក៏មានបំពាក់ថ្មដែលមានទំហំធំដល់ទៅ ៤១០០mAh និងមានបច្ចេកវិទ្យាស្កេនក្រយៅដៃមកជាមួយផងដែរ។
ទូរសព្ទកំពូលខាងលើនេះដែរគឺមានលក់លើទីផ្សារប្រទេសចិនក្នុងតម្លៃត្រឹម ៨៩៩យ័ន(ប្រមាណ១៣៨ដុល្លារ) ដែលនឹងមានដាក់លក់នាថ្ងៃទី៦ ខែមេសាខាងមុខនេះ។ ក្រុមហ៊ុន Xiaomi មិនបានបញ្ជាក់ទេថានឹងមានផែនការបញ្ចេញលក់លើទីផ្សារក្រៅស្រុកឬយ៉ាងណា៕
ចុចអាន៖ “Descendants of the Sun” ល្បីដល់ថ្នាក់គេយកបញ្ចូលក្នុងកម្មវិធីសម្រាប់ Selfie
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ PhoneArena