- 2016-03-25 16:36:03
- ព័ត៌មាន
ហ្គេម សុកនិងសៅ លេចធ្លោដល់កាសែតអាមេរិកចុះផ្សាយ
- 2016-03-25 16:36:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហ្គេម សុកនិងសៅ លេចធ្លោដល់កាសែតអាមេរិកចុះផ្សាយ
ចន្លោះមិនឃើញ
ហ្គេមសុកសៅ (Sok and Sao's Adventure) ជាហ្គេមកម្សាន្តបង្កើតឡើងដោយក្រុម DirexPlay។ ហ្គេមនេះបង្ហាញពីបេសកកម្មផ្សងព្រេងរបស់តួអង្គសុកនិងសៅ ក្នុងការកម្ចាត់មូសខ្លាដែលជាហេតុបង្កឱ្យកើតជំងឺគ្រុនឈាមពីតំបន់អង្គរប្រទេសកម្ពុជារហូតដល់ព្រៃអាម៉ាហ្សូននៅប្រេស៊ីល។ ដោយសារតែ Background បែបខ្មែរ និង Challenge ផ្សេងៗដែលបានរចនាបញ្ចូលទៅក្នុងហ្គេមនេះ ទើបធ្វើឱ្យ DirexPlay កាន់តែមានភាពលេចធ្លោ។
ក្រុម DirexPlay
កញ្ញាម៉ាលិះ ដែលមានតួនាទីផ្នែកឌីហ្សាញផ្នែក Background ហ្គេមនៅក្នុងក្រុម DirexPlay ឱ្យដឹងថា ក្រោយឆ្លងកាត់ការបង្កើតហ្គេមមួយចំនួនកន្លងមក ក្រុមកញ្ញាបានរៀនសូត្រយ៉ាងច្រើនអំពីការស្ទាបស្ទង់ចិត្តអ្នកនិយមហ្គេម ពិសេសនៅក្នុងស្រុក។
ម៉ាលិះថា ហ្គេមមុនៗក្រុមកញ្ញាផ្តោតខ្លាំងពេកទៅលើទីផ្សារក្រៅស្រុកជាជាងក្នុងស្រុក ដូច្នេះហើយទើបមិនសូវទទួលបានជោគជ័យខ្លាំងសម្រាប់ទីផ្សារនៅប្រទេសកម្ពុជា។
ក្រោយមកនៅឆ្នាំ ២០១៤ ក្រុម DirexPlay បានបញ្ចេញហ្គេមថ្មី Sok and Sao's Adventure លើ Play Store និង Windows Phone ដោយបានរចនា ទាំងតួអង្គនិង Background (មនុស្ស សត្វ ទីកន្លែង...) បែបខ្មែរ គួបផ្សំនឹង Challenge ពីវគ្គមួយទៅវគ្គមួយធ្វើឱ្យអ្នកលេង កាន់តែជក់ចិត្ត ហើយដែលនាំឲ្យហ្គេមនេះកាន់តែលេចធ្លោរហូតកាសែតអាមេរិក Windows Phone Central ចុះផ្សាយ។
ហ្គេមសុកនិងសៅចុះផ្សាយដោយ Windows Phone Central
យុវតីជំនាញឌីហ្សាញរូបនេះថា Sok and Sao's Adventure នេះហើយ ដែលធ្វើឱ្យ DirexPlay កាន់តែទទួលការគាំទ្រខ្លាំង ហើយកញ្ញានិងក្រុមការងារ DirexPlay ទាំងអស់នឹងបន្តប្រឹងប្រែងផលិតហ្គេមកម្សាន្តបង្ហាញពីអត្តសញ្ញាខ្មែរឱ្យកាន់តែពិសេសថែមទៀតពេលខាងមុខ ដើម្បីបំពេញតម្រូវការនិងឱ្យបរទេសស្គាល់ខ្មែរកាន់តែច្បាស់៕
ទាញយកហ្គេម Sok and Sao's Adventure លើ Play Store /Windows Phone Store
អាន៖ ហ្គេមកូនខ្មែរមួយ ត្រៀមបង្ហាញលើ Android, iOS និង Windows Phone
អត្ថបទ៖ ប៉ែត ផាន់និត