- 2016-03-23 16:01:07
- ព័ត៌មាន
ស្ថាបនិក Khmer Unicode ជំរុញបង្កើតបច្ចេកវិទ្យាថ្មីបំពេញការរស់នៅ ជាជាងបង្កើតថ្មីហួសការចង់បាន
- 2016-03-23 16:01:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ថាបនិក Khmer Unicode ជំរុញបង្កើតបច្ចេកវិទ្យាថ្មីបំពេញការរស់នៅ ជាជាងបង្កើតថ្មីហួសការចង់បាន
ចន្លោះមិនឃើញ
លោក ដាញ់ ហុង ដែលជាបុគ្គលបច្ចេកវិទ្យាលេចធ្លោនិងជាស្ថាបនិកបង្កើត Khmer Unicode ចង់ឱ្យក្រុមអ្នកជំនាញផ្នែកបច្ចេកវិទ្យាក្នុងស្រុកទាំងអស់ រិះរកគំនិតច្នៃប្រឌិតបច្ចេកវិទ្យា ដែលអាចជួយសម្រួលដល់ជីវភាពប្រជាជនកម្ពុជាឱ្យបានកាន់តែច្រើន។
លោក ដាញ់ ហុង ស្ថាបនិក Khmer Unicode
ស្ថាបនិក Khmer Unicode រូបនេះឱ្យដឹងថា លោកចង់ឱ្យអ្នកជំនាញទាំងអស់បែរមកគិតអំពីបច្ចេកវិទ្យាណាដែលអាចច្នៃបង្កើតសម្រួលដល់ការរស់នៅប្រចាំថ្ងៃ ជាជាងបង្កើតរបស់ថ្មីៗដែលហួសពីការចង់បានរបស់ប្រជាពលរដ្ឋទូទៅ ពិសេសអ្នកនៅតំបន់ជនបទ។
លោក ដាញ់ ហុង ថា ជាក់ស្ដែងដូចជាបច្ចេកវិទ្យាកែច្នៃដំឡូងមី និងបច្ចេកទេសបង្កាត់ពូជបែបសិប្បនិម្មិត (Artificial Insemination) ដែលសុទ្ធតែជាបច្ចេកវិទ្យាទំនើប ជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបានមួយផ្នែក។
ដើម្បីជោគជ័យទៅលើការបង្កើតបច្ចេកវិទ្យាដែលអាចជួយសម្រួលដល់ប្រជាពលរដ្ឋបាន យុវជនទាំងអស់ត្រូវស្វែងយល់ពីតម្រូវការទីផ្សារឱ្យបានច្រើន ពោលពួកគេត្រូវធ្វើការងារជាក់ស្ដែងពាក់ព័ន្ធនឹងគម្រោងនោះ ដើម្បីយល់កាន់តែច្បាស់ពីអ្វីដែលមនុស្សពិតជាត្រូវការខ្លាំងសម្រាប់ជីវិតរស់នៅ។
ពេលដើរទស្សនា ការតាំងបង្ហាញឧបករណ៍បច្ចេកវិទ្យានាពិព័រណ៍ Inno Tech លោកត្រេកអរដែលឃើញកូនខ្មែររីកចម្រើនផ្នែកបច្ចេកវិទ្យា ហើយលោកក៏សង្ឃឹមថាពួកគេនឹងប្រឹងប្រែងរកគំនិតថ្មីៗបន្តទៀត ក្នុងការបង្កើតបច្ចេកវិទ្យាទំនើប មកសម្រួលដល់ជីវភាពរស់នៅរបស់ពលរដ្ឋ ជាពិសេសប្រជាជនរស់នៅតាមស្រុកស្រែចម្ការ៕
អាន៖ ដាញ់ ហុង បុរសខ្មែរកម្ពុជាក្រោមនាំពិភពលោកស្គាល់អក្សរសាស្រ្តខ្មែរកាន់តែច្បាស់
អត្ថបទ៖ ប៉ែត ផាន់និត