• 2016-03-11 15:00:13
  • ព័ត៌មាន

គ្រាន់​តែ​ចេះ​ប្រើ​ Photoshop ​ក្មេង​ស្រី​កេនយ៉ា​ម្នាក់​ ​អាច​ដើរ​កម្សាន្ត​ពេញ​ប្រទេស​ចិន​

  • 2016-03-11 15:00:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រោះ​តែ​បច្ចេកវិទ្យា​អ៊ីនធឺណិត​ រួម​ទាំង​កម្មវិធី​ Photoshop ផង​នោះ ​បាន​ធ្វើ​ឲ្យ​ក្មេង​ស្រី​សញ្ជាតិ​កេនយ៉ា​ម្នាក់​ស្ទើរ​តែ​សម្រេចក្តី​សុបិន​របស់​នាង​ក្នុង​ការ​ទៅ​ទស្សនា​ប្រទេស​ចិន​។​

  ព្រោះ​តែ​ចង់​ទៅ​ទស្សនា​ប្រទេស​ចិន​ជា​ខ្លាំង ទើប​​ក្មេង​ស្រី​ម្នាក់​ឈ្មោះ​ ​Seve Gat​ បាន​ប្រើ​​ Photoshop ដើម្បី​កាត់​ត​រូប​របស់​ខ្លួន ​​ភ្ជាប់​ជា​មួយ​នឹង​តំបន់​មួយ​ចំនួន​ក្នុង​ប្រទេស​ចិន​។​ ដោយ​ក្នុង​ចំណោម​រូប​ភាព​ទាំង​នោះ​ ​មាន​រូប​មួយ​ដែល​នាង​បាន​កាត់​ត​ភ្ជាប់​ជា​មួយ​រូប​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរ​ Kenya Airwayដោយ​មាន​ភ្ជាប់​ជា​មួយ​ពាក្យ​សំដី​ថា​ ខ្ញុំ​បាន​ចេញ​ពី​ប្រទេស​ទៅ​កាន់​ប្រទេស​ចិន​។​

 

 

ការ​កាត់​ត​រូប​ភាព​បែប​នេះ បាន​​ធ្វើ​ឲ្យ​​​អ្នក​ជំនួញ​កេនយ៉ា​ម្នាក់​ អះអាង​ថា​នឹង​ជួយ​សម្រេច​ក្ដី​សុបិន​របស់​ក្មេង​ស្រី​ម្នាក់​នោះ​ ដោយ​នាំ​ទៅ​ទស្សនា​​ប្រទេស​ចិន​ឲ្យ​បាន​ពិត​ប្រាកដ​នា​ពេល​ខាង​មុខ​។​ ​​អ្នក​ជំនួញ​រូប​នោះ បាន​លើក​ឡើង​ទៀត​ថា​ទោះ​គាត់​ម្នាក់​ឯង​មិន​អាច​ជួយ​នាង​បាន ​តែ​គាត់​នឹង​រួម​គ្នា​ជា​មួយ​មិត្តភ័ក្ដិ​ ​ដើម្បី​ជួយ​ Gat ឲ្យ​បាន​៕

 

 
 

  អានបន្ត ៖ អវយវៈ សិប្បនិមិត្ត​ផលិត​ក្នុង​ស្រុក ផ្ដល់​ក្ដី​សង្ឃឹម​ ដល់​ជន​ពិការ​កម្ពុជា​រាប់​ពាន់​នាក់ ​

  ប្រែសម្រួល ៖ រដ្ឋ ប្រភព ៖ cctv

មតិយោបល់