• 2016-03-09 18:30:26
  • ព័ត៌មាន

Mazda CX-9 ស៊េរី​ថ្មី​​ស៊ីសាំង​តិច​ជាង​ Highlander ទៅ​ទៀត​​​​​​​​​

  • 2016-03-09 18:30:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​កាល​ពី​ថ្មីៗ​នេះ​ក្រុមហ៊ុន​ Mazda បាន​ប្រកាស​ពី​​តួលេខ​បរិមាណ​ប្រើ​ប្រាស់​ប្រេង​ឥន្ធនៈ​របស់​រថយន្ត​​ម៉ូដែល​ CX-9 ដោយ​​បង្ហាញ​ឲ្យ​ឃើញ​ថា​វា​ជា​រថយន្ត​​ដែល​ស៊ីសាំង​តិច​បំផុត​ក្នុង​ចំណោម​ស៊េរី​រថយន្ត​គ្រួសារ។

 

 

ដោយ​សារ​តែ​បាន​ប្រើ​ប្រាស់​នូវ​​​ម៉ាស៊ីន​ប្រភេទ​ SKYACTIV ដែល​​មាន​ទម្ងន់​ស្រាល​ជាង​មុន​ រួម​ទាំង​ប្រើ​ម៉ូទ័រ​ដើរ​ដោយ​តួប៊ីន​ (turbocharged) ​ថែម​ទៀត​នេះ​ ធ្វើ​ឲ្យ​រថយន្ត​នេះ​អាច​សន្សំ​សំចៃ​ប្រេង​ឥន្ធនៈ​បាន​ប្រសើរ​ជាង​ស៊េរី​មុន។ ចំពោះ​ការ​បើក​បរ​ដោយ​ប្រើ​ប្រាស់​កង់​មុខ​ (front-wheel drive) ម៉ាស៊ីន​រថយន្ត​នេះ​បរ​បាន​ចម្ងាយ​​ ​៩,៣៥​គ.ម/លីត្រ​ ​លើ​ការ​បើក​បរ​ក្នុង​ក្រុង​ និង​ ១១,៩​គ.ម/​លីត្រ​ សម្រាប់​ការ​បើក​ក្រៅ​ក្រុង។

 

 

តួ​លេខ​នេះ​ធ្វើ​ឲ្យ​រថយន្ត​ CX-9 ស៊េរី​២០១៦​ ស្ថិត​​លំដាប់​កំពូល​ ដោយ​នៅ​ពី​លើ​រថយន្ត​ Toyota Highlander, Honda Pilot និង​ Nissan Pathfinder។ ចំពោះ​រថយន្ត​ Highlander ស៊េរី​២០១៦​ ប្រេង​ឥន្ធនៈ​មួយ​លីត្រ​បរ​បាន​ត្រឹម​ចម្ងាយ​​ ៨,៥​គ.ម​នៅ​ក្នុង​ក្រុង​ និង​​ ១០,៦៣​គ.ម ​សម្រាប់​ការ​បើក​ក្រៅ​ក្រុង។​​

 

 

គួរ​បញ្ជាក់​ថា​ចំពោះ​ការ​បើក​បរ​ដោយ​ប្រើ​ប្រាស់​កង់​ទាំង​បួន​ (all-wheel drive) វិញ​គឺ​​ ប្រេង​ឥន្ធនៈ​មួយ​លីត្រ​បរ​បាន​ចម្ងាយ​ ៨,៩៣​គ.ម​ នៅ​ក្នុង​ទីក្រុង​ និង​ក្រៅ​ក្រុង​បរ​បាន​ចម្ងាយ​ ១១,៤៨​គ.ម។ ប្រសិន​បើ​ប្រៀប​ធៀប​នឹង​ស៊េរី​មុន​ឃើញ​ថា​ CX-9 ស៊េរី​ថ្មី​នេះ​សន្សំ​សំចៃ​ប្រេង​ឥន្ធនៈ​បាន​ដល់​ទៅ​ ៣២​ភាគ​រយ​​ឯ​ណោះ។

 

និយាយ​អំពី​ម៉ាស៊ីន​របស់​ CX-9 ស៊េរី​២០១៦​វិញ​គឺជា​ម៉ាស៊ីន​ប្រភេទ​ SKYACTIV ​មាន​ស៊ីឡាំង​ចំនួន​បួន​ ​ដែល​មាន​ទំហំ​២,៥​លីត្រ ​និង​អាច​បង្កើត​កម្លាំង​បាន​ ២៥០​សេះ៕​​​​​​​​ ​

ចុច​អាន៖ BMW ចេញ​គំរូ​រថយន្ត​ថ្មី​ប្រណិត​ ​ប្រារព្ធ​ខួប១០០ឆ្នាំ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ DigitalTrends​​​​​​​​

មតិយោបល់