- 2014-10-24 22:37:04
- ព័ត៌មាន
i8S អនាគតរថយន្តកម្លាំងម៉ាស៊ីនយក្សរបស់ BMW
- 2014-10-24 22:37:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
i8S អនាគតរថយន្តកម្លាំងម៉ាស៊ីនយក្សរបស់ BMW
ចន្លោះមិនឃើញ
មានពាក្យចចាមអារ៉ាមថាក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង់ BMW នឹងផលិតរថយន្តពីរម៉ូដែលទៀតដែលមានកម្លាំងម៉ាស៊ីនយក្សរហូតដល់ជាង៥០០សេះ (500HP)។
សារព័ត៌មាន Automobile បានចុះផ្សាយថាBMWគ្រោងនឹងផលិតរថយន្តទំនើប i8Sពីរម៉ូដែល ដែលមានកម្លាំងម៉ាស៊ីនហក់ទៅដល់ជាង៥០០សេះឯណោះ។ ក្នុងនោះម៉ូដែល BMW i8S ទី១៖ មានកម្លាំងម៉ាស៊ីន(ស៊ីឡាំងបួន)៣២០សេះ(មានទុរប៊ីនភ្លោះទំហំ២០០០សេសេ) និងម៉ូទ័រអគ្គិសនីកម្លាំង២០៤សេះ។ ដូចនេះកម្លាំងម៉ាស៊ីនសរុបរបស់BMW i8S មានរហូតដល់ទៅ ៥២៤សេះឯណោះ។
ចំណែកឯម៉ូដែល i8S ប្រភេទទី ២៖ មានកម្លាំងម៉ាស៊ីន(ស៊ីឡាំង៦)៤៨០សេះ(ទុរប៊ីនភ្លោះទំហំ៣០០០សេសេ) និងម៉ូទ័រអគ្គិសនីកម្លាំង១០៩សេះ។ ដូច្នេះBMW i8S ប្រភេទទី២នេះមានកម្លាំងសរុបរហូតទៅដល់ ៥៨៩សេះឯណោះខណៈដែល BMW ម៉ូដែល i8 បច្ចុប្បន្នមានកម្លាំងម៉ាស៊ីនត្រឹមតែ៣៥៧សេះប៉ុណ្ណោះ។
ទោះជាយ៉ាងណានៅមិនទាន់មានព័ត៌មានបញ្ជាក់ជាផ្លូវការណាមួយពីក្រុមហ៊ុន BMW នៅឡើយទេ។ ប៉ុន្តែក្នុងពេលដ៏ឆាប់ខាងមុខនឹងដល់ខួប ១០០ឆ្នាំរបស់ក្រុមហ៊ុនផលិតរថយន្តតម្លៃថ្លៃលំដាប់ពិភពលោក BMWហើយ ដូច្នេះ BMW i8S អាចជាផលិតផលថ្មីសម្រាប់ប្រារព្ធខួប១០០ឆ្នាំរបស់ក្រុមហ៊ុនអាល្លឺម៉ង់នេះ៕
ចុចអាន៖ Ford នឹងបំពាក់ប្រព័ន្ធចាប់ហ្វ្រាំងស្វ័យប្រវត្តិពេលមានអ្នកថ្មើរជើងឆ្លងកាត់
ប្រែសម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ autoblog