- 2016-03-01 20:47:31
- ព័ត៌មាន
ការពិតគួរឲ្យចាប់អារម្មណ៍ទាំង៥ ទាក់ទងនឹងម៉ូតូអាគុប
- 2016-03-01 20:47:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការពិតគួរឲ្យចាប់អារម្មណ៍ទាំង៥ ទាក់ទងនឹងម៉ូតូអាគុប
ចន្លោះមិនឃើញ
អាគុប (Super Cub) ជាម៉ូតូមួយម៉ូដែលរបស់ក្រុមហ៊ុនហុងដា ដែលបានចូលរួមចំណែកជួយកសាងកេរ្តិ៍ឈ្មោះក្រុមហ៊ុនជប៉ុនមួយនេះឲ្យមានភាពល្បីសុសសាយក្នុងសកលលោក ហើយមកទល់បច្ចុប្បន្ននេះដែរគេនៅតែឃើញម៉ូតូគុបចរាចរលើទីផ្សារ ទោះបីជាវាបានបង្ហាញខ្លួនលើទីផ្សារអស់រយៈពេលជិត៦០ឆ្នាំហើយក្ដី។ ខាងក្រោមជាការពិតដ៏គួរចាប់អារម្មណ៍មួយចំនួនអំពីម៉ូតូអាគុបដែលអ្នកប្រហែលមិនដឹង៖
ម៉ូតូអាគុបដែលចេញលក់ដំបូងនាឆ្នាំ ១៩៥៨
១. តាំងពីចាប់ផ្ដើមការផលិតដំបូងនាឆ្នាំ១៩៥៨ រហូតដល់ត្រឹមឆ្នាំ២០០៨ម៉ូតូអាគុបផលិតបានចំនួន៦០លានគ្រឿង ហើយនៅក្នុងឆ្នាំ២០១៤កើនឡើងដល់៨៧លានគ្រឿង។
២. ខ្សែសង្វាក់ផលិតកម្មរបស់ម៉ូតូនេះ មាននៅក្នុងបណ្ដាប្រទេសចំនួន១៥ជុំវិញពិភពលោក ដោយក្នុងនោះរួមមាននៅក្នុងប្រទេសកម្ពុជាដែលបង្កើតឡើងនៅឆ្នាំ ២០០៥។
៣. អាគុបជាម៉ូតូដំបូងគេបង្អស់ដែលមានប្រើប្រាស់នូវក្បាំងការពារធ្វើពីសារធាតុជ័រប្លាស្ទិក។
៤. នៅឆ្នាំ១៩៥៩ខែកញ្ញា ក្រុមហ៊ុនហុងដាបានទិញដីមួយកន្លែងទំហំ ៧សែនម៉ែត្រការ៉េ ដើម្បីសាងសង់រោងចក្រមួយដែលចំណាយទឹកប្រាក់អស់ប្រមាណ៨៩លានដុល្លារ។ គោលបំណងនៃការសាងសង់រោងចក្រនេះគឺដើម្បីបង្កើតបរិមាណផលិតនៃម៉ូតូអាគុប។
៥. ការលក់ម៉ូតូអាគុបក្នុងរយៈពេលបីខែដំបូងគឺមិនទទួលបានលទ្ធផលល្អប៉ុន្មានឡើយ ដោយសារអតិថិជនបានត្អូញត្អែរអំពីបញ្ហាលើអំប្រាយ៉ា។ ភ្នាក់ងារលក់ និងបុគ្គលិករោងចក្របានលះបង់ថ្ងៃឈប់សម្រាករបស់ពួកគេដើម្បីប៉ះប៉ូវបញ្ហានេះ ដោយបានទៅជួបរាល់អតិថិជនដែលត្អូញត្អែរដោយផ្ទាល់តែម្ដង៕
ចុចអាន៖ ម៉ូតូអាគុបអគ្គិសនីនឹងវាយលុកទីផ្សារនៅឆ្នាំ២០១៨
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ world.honda, thekneeslider