- 2016-02-26 16:43:04
- ព័ត៌មាន
ម៉ូតូអាគុបអគ្គិសនីនឹងវាយលុកទីផ្សារនៅឆ្នាំ២០១៨
- 2016-02-26 16:43:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ូតូអាគុបអគ្គិសនីនឹងវាយលុកទីផ្សារនៅឆ្នាំ២០១៨
ចន្លោះមិនឃើញ
ក្រុមហ៊ុនហុងដាបានពីការផលិតនូវម៉ូតូគុប អគ្គិសនី (EV-Cub) ដែលអាចនឹងចេញលក់លើទីផ្សារនៅក្នុងរយៈពេលពីរឆ្នាំបន្ទាប់។
លោក Takahiro Hachigo ប្រធាននិងនាយកប្រតិបត្តិក្រុមហ៊ុនហុងដាបានថ្លែងក្នុងសន្និសីទកាសែតថា ក្រុមហ៊ុនគ្រោងនឹងណែនាំពីការផលិតម៉ូតូ EV-Cub ដែលរូបរាងវានឹងយកលំនាំតាមរូបរាងគំរូដូចដែលបានបង្ហាញក្នុងកម្មវិធី Tokyo Motor Show កាលពីចុងឆ្នាំទៅ។
វានឹងចេញលក់ដំបូងគេលើទីផ្សារប្រទេសជប៉ុនក្នុងរយៈពេលពីរឆ្នាំបន្ទាប់ ហើយនឹងបន្តទៅកាន់ប្រទេសធំៗនៅអាស៊ាន ដែលជាទីផ្សារដ៏ធំមួយសម្រាប់ម៉ូតូគុបគ្រប់ម៉ូដែល។
រូបរាងគំរូម៉ូតូ Super Cub ដែលបង្ហាញក្នុងកម្មវិធី Tokyo Motor Show ឆ្នាំទៅ
ផ្អែកទៅលើការប្រកាសនេះដែរ គេរំពឹងថាម៉ូតូអាគុបប្រភេទធម្មតា (Super Cub) នឹងទទួលបានការកែប្រែរូបរាងដែរ ដូចដែលបានឃើញតាមរយៈរូបរាងគំរូបង្ហាញក្នុងកម្មវិធី Tokyo Motor Show កាលពីចុងឆ្នាំទៅ៕
ចុចអាន៖ ហុងដាបង្ហាញរូបរាងគំរូរបស់ម៉ូតូអាគុបស៊េរីថ្មី រូបរាងបែបបុរាណ
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ MotorbikeTimes