- 2016-02-25 21:41:10
- ព័ត៌មាន
ការពិតគួរឲ្យចាប់អារម្មណ៍ទាំង៦ ទាក់ទងនឹងក្រុមហ៊ុន Lexus
- 2016-02-25 21:41:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការពិតគួរឲ្យចាប់អារម្មណ៍ទាំង៦ ទាក់ទងនឹងក្រុមហ៊ុន Lexus
ចន្លោះមិនឃើញ
Lexus ជាម៉ាកសញ្ញារថយន្តដ៏ល្បីល្បាញ និងលេចធ្លោមួយក្នុងចំណោមម៉ាកសញ្ញារថយន្តល្បីៗនៅលើពិភពលោក។ ទាក់ទងនឹងម៉ាកសញ្ញានេះដែរមានរឿងរ៉ាវគួរឲ្យចាប់អារម្មណ៍ជាច្រើន ដែលមនុស្សមួយចំនួនមិនទាន់បានដឹង។
១. ក្រុមហ៊ុន Lexus គឺជាបុត្រសម្ព័ន្ធមួយនៃក្រុមហ៊ុនរថយន្តយក្ស Toyota Motor Corporation ហើយរថយន្ត Lexus ចាប់ផ្ដើមលក់លើទីផ្សារសហរដ្ឋអាមេរិកដំបូងនាឆ្នាំ១៩៨៩។
២. រថយន្ត Lexus បានដាក់លក់នៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក ប៉ុន្តែរហូតដល់ឆ្នាំ ២០០៥ទើបដាក់លក់ក្នុងប្រទេសជប៉ុនដែលជាប្រទេសដើមកំណើត។
៣. ស្បែកដែលប្រើស្រោបពូកអង្គុយក្នុងរថយន្ត Lexus គឺជាស្បែកសត្វគោដែលគេបានរក្សាទុកយ៉ាងពិសេស ដើម្បីធានាគុណភាព។
៤. តួនាទីជាអ្នកត្រួតពិនិត្យពណ៌ថ្នាំឡានរបស់ក្រុមហ៊ុន Lexus ត្រូវឆ្លងកាត់ (ជាប់) ការធ្វើតេស្តលើមុខជំនាញរបស់ខ្លួនរៀងរាល់បួនឆ្នាំម្ដង ទើបអាចបន្តការងារបានជាបន្តទៀត។
៥. មានតែអ្នកជំនាញខាងផលិតសមត្ថភាពខ្ពស់ៗដែលមកពីក្រុមហ៊ុន Toyota ទេ ទើបអាចដាក់ពាក្យធ្វើការនៅក្រុមហ៊ុន Lexus បាន។
៦. រថយន្តម៉ូដែល GS និង LS ជំនាន់ចុងក្រោយមានបំពាក់នូវ ប្រព័ន្ធម៉ាស៊ីនត្រជាក់ "nano-e” ដែលវាអាចជួយស្បែកនិងសក់មានសំណើម ហើយជួយកម្ចាត់ក្លិនអាក្រក់បានថែមទៀតផង៕
ចុចអាន៖ ន័យពេញរបស់ពាក្យកាត់រថយន្ត Lexus គ្រប់ម៉ូដែល ភាគច្រើនស្មានខុស
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ DailyRecord