• 2014-10-23 17:16:21
  • ព័ត៌មាន

ស៊ន សៀវ ម៉ី ​​​ទទួល​កញ្ចប់​លុយ​ពីរ​ម៉ឺន​ដុល្លារ​និង​ក្លាយ​ជា​ឯកអគ្គរាជទូត​សុឆន្ទៈ​​​​ផ្លូវការ​សែលកាត

  • 2014-10-23 17:16:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​មេដាយ​មាស​ ស៊ន សៀវ​ម៉ី បានក្លាយ​ជា​ឯកអគ្គរាជទូត​សុឆន្ទៈ​ឯក​សិទ្ធ​តំណាង​ឲ្យ​ក្រុម​ហ៊ុន​សែល​កាត បន្ទាប់​ពី​ចុះ​កិច្ច​ព្រមព្រៀង​​ជា​ផ្លូវការ​កាល​ពី​ម្សិលមិញ​នេះ។

 

 

លោក​ អៀន វ៉ាន់សុន នាយក​ប្រតិបត្តិ ក្រុមហ៊ុន​សែលកាត បាន​ឲ្យ​ដឹង​ថា ការ​ចុះ​ព្រម​ព្រៀង​នេះ​បញ្ជាក់​ពី​ជំនឿ​ជាក់​ដោយ​សុទិដ្ឋិនិយម​របស់​ក្រុម​ហ៊ុន ក៏​ដូច​ជា​ការ​ផ្តល់​តម្លៃ​មនុស្ស​ភាព​នៃ​ទស្សនវិស័យ​ក្រុមហ៊ុន​ ក្នុង​នាម​ជា​អ្នក​ជំរុញ​កិច្ច​អភិវឌ្ឍ​សង្គម។

 

 

លោក​បន្ត​ទៀត​ថា​​ ក្នុង​នាម​ជា​ឯក​អគ្គរាជ​ទូត​សុឆន្ទៈ​ឯក​សិទ្ធ​ កញ្ញា​ ស៊ន​ សៀវម៉ី​ ទទួល​បាន​ជំនួយ​ឧបត្ថម្ភ ប្រមាណ​ ២ ម៉ឺន​ដុល្លារ សម្រាប់​ការ​សាង​សង់​អគារ​សាលា​ហ្វឹកហាត់​តៃក្វាន់ដូ​ផ្ទាល់។

 

​​

ចំណែក​កញ្ញា​ ស៊ន​ សៀវម៉ី​ បាន​ឲ្យ​ដឹង​ដែរ​ថា កញ្ញា​ពិត​ជា​មាន​ក្តី​រំភើប​គ្មាន​អ្វី​មក​ថ្លែង​បាន​ឡើយ ហើយ​សូម​អរគុណ​ដល់​ក្រុម​ហ៊ុន​សែល​កាត ដែល​ឲ្យ​កញ្ញា​មាន​ឱកាស​បើក​ក្លិប​ក្នុង​ការ​បណ្ដុះ​បណ្តាល​សិស្ស​ជំនាន់​ក្រោយ។

 

កញ្ញា​បន្ត​ថា​ កញ្ញា​នឹង​ប្ដេជ្ញា​ចិត្ត​នឹង​ខិត​ខំ​ឲ្យ​អស់​ពី​កម្លាំង​កាយ​ចិត្ត​ដើម្បី​បង្ហាត់​បង្រៀន​ដល់​សិស្ស​តៃក្វាន់ដូ​ឲ្យ​ពោរពេញ​ដោយ​សមត្ថភាព។

 

អាន​អត្ថបទ៖ ដឹង​ថា​​ម្ចាស់​មេដាយ​មាស ស៊ន សៀវម៉ី ​​ប្រើ​ទូរសព្ទ​ម៉ាក​អី​ខ្លះ?

 

អាន​អត្ថបទ៖ ហាង​ជាង ៩០០ នៅ​ក្នុង​ប្រទេស​កម្ពុជា​​នឹង​​បំពាក់​ប្រព័ន្ធ NFC ដើម្បី​ទូទាត់​លុយ

 

អានអត្ថបទ៖ ម្ចាស់​មេដាយ​មាស​ស៊ន សៀវម៉ី ជា​​អ្នក​ប្រើប្រាស់ Ascend Mate 7 មុន​គេ​នៅ​កម្ពុជា

 

អត្ថបទ៖ ដារ៉ាឆានី​

មតិយោបល់