• 2016-01-20 17:41:49
  • ផលិតផលថ្មី

TrafficQuiz កម្មវិធី​លើ​ទូរសព្ទ​​បង្កើន​ចំណេះដឹង​ពី​​ច្បាប់​ចរាចរណ៍

  • 2016-01-20 17:41:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

TrafficQuiz ជា​កម្មវិធី​លើ​ទូរសព្ទ ដែល​ផ្តល់​ការកម្សាន្តសប្បាយ​​ជាមួយ​ការ​​បន្ថែម​ការ​យល់ដឹង​​​​​​​​ពី​​ការ​គោរព​ច្បាប់​ចរាចរណ៍​សម្រាប់​​អ្នក​ប្រើប្រាស់​យាន​ជំនិះ​និង​អ្នក​​ធ្វើ​ដំណើរ​លើ​ដង​ផ្លូវ។

 

 

លោក អៀ អ៊ុយ អ្នក​គ្រប់គ្រង​ក្រុម Sabay Osja បាន​ឲ្យ​ដឹង​ថា កម្មវិធី TrafficQuiz លោក​បាន​ចំណាយ​ពេល​រៀបចំ​ប្រហែល ៣ ខែ និង​ទើប​ដាក់​ដំណើរការ​នៅ​ពេល​ថ្មី​ៗ​នេះ។ TrafficQuiz ​ធ្វើ​ឲ្យ​អ្នក​ចូលរួម​​អាច​លេង​​កម្សាន្ត​​​​ជាមួយ​​ល្បែង​ល្បង​ប្រាជ្ញា​យល់​ដឹង​​​ពី​ការ​ប្រើប្រាស់​ផ្លាក​សញ្ញា​ចរាចរ​បាន​ត្រឹមត្រូវ។ ជាមួយ​គ្នា​នេះ​ក៏​មាន​​បន្ថែម​​​​មេរៀន​ណែនាំ​ពី​បញ្ហា​ច្បាប់​ចរាចរណ៍​ផង​ដែរ។

 

លោក​ថា មេរៀន​​​ដែល​លោក​យក​មក​បញ្ចូល​ក្នុង​កម្មវិធី​នេះ ដក​ស្រង់​ពី​ឯកសារ​ឧបសម្ពន្ធ​ច្បាប់​ចរាចរណ៍​ផ្លូវគោកដែល​បាន​ដាក់​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​ជា​ផ្លូវការ​។

 

TrafficQuiz មិន​ត្រឹម​តែ​បង្កើត​ភាព​ឈ្លាសវៃ​សម្រាប់​ការ​លេង​កម្សាន្ត​ ប៉ុន្តែ​ក៏​បាន​​ចូលរួម​ចំណែក​ជួយ​សង្គម​តាម​រយៈ​ការ​ផ្តល់​ចំណេះដឹង​បន្ថែម​​ដល់​​អ្នក​ប្រើប្រាស់​ដង​ផ្លូវ​​បាន​​ស្វែង​យល់​ពី​​បញ្ហា​ច្បាប់​ចរាចរណ៍។

 

តាម​រយៈ​ការ​បង្កើត​កម្មវិធី​នេះ​ លោក​ អៀ អ៊ុយ​សង្ឃឹមថា​នឹង​ផ្តល់​ប្រយោជន៍​ដល់​ពលរដ្ឋ​​​បាន​​ទទួល​បាន​ចំណេះដឹង​បន្ថែម​ពី​ការ​​ប្រើប្រាស់​ផ្លាក​សញ្ញា​ចរាចរណ៍ ក៏​ដូចជា​ចូលរួម​​លើក​កម្ពស់​ការ​គោរព​ច្បាប់​ចរាចរណ៍ដែល​ជា​បញ្ហា​ក្តៅ​គគុក​និង​​កំពុង​ទទួល​ការ​យក​ចិត្ត​ទុកដាក់នៅ​ក្នុង​សង្គម។

 

កម្មវិធី TrafficQuiz ប្រិយមិត្ត​អាច​ចូល​ទៅ​ទាញ​យក​បាន​សម្រាប់​អ្នក​ប្រើប្រាស់​ប្រព័ន្ធ Android។ ចុច​ទី​នេះ ដើម្បី​ទាញ​យក​កម្មវិធី​ TrafficQuiz។

 

បន្ត​អាន៖ Sabay Osja និង DirexPlay លេច​ធ្លោ​ខាង​អាជីវកម្ម​​​ផលិត​ហ្គេម​​កម្សាន្ត

បន្ត​អាន៖ ធាតុផ្សំ​សំខាន់ៗ​ដើម្បី​បង្កើត​អង់តែន​ទូរសព្ទ

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

មតិយោបល់