• 2016-01-12 18:06:25
  • ព័ត៌មាន

Lexus​ LC 500 រថយន្ត​ស្ព័រ​​ទំនើប​បំផុត​ដើម​ឆ្នាំ​២០១៦​

  • 2016-01-12 18:06:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ជា​កា​ដូទៅ​កាន់​អ្នក​ដែល​ស្រលាញ់​ប្រភេទ​រថយន្ត​ស្ព័រ​ ក្រុមហ៊ុន Lexus ​បាន​ដាក់​បង្ហាញវត្តមាន​ថ្មី​នៃ​រថយន្ត​ស្ព័រ​ដ៏​ទំនើប​របស់​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​តាំង​ពិពណ៌​រថយន្ត Detroit Auto Show ដែល​មាន​ឈ្មោះ LC 500។

 

 

ក្រៅ​ពី​មាន​​រូប​រាង​ទាក់ទាញ​ រថយន្ត​ដែលមាន​តម្លៃ​១០ម៉ឺន​ដុល្លារ (តម្លៃ​នៅ​បរទេស) នេះ មាន​បំពាក់​​ម៉ាស៊ីនស៊ីឡាំងចំនួន៨ ដែល​មាន​ ចំណុះ៥,០​លីត្រ និង​មាន​កម្លាំង​ ៤៦៧សេះ។ ​​ម៉ាស៊ីន​ដ៏​ខ្លាំង​នេះ​​អាច​ធ្វើ​ឲ្យ​ LC 500 មាន​សន្ទុះ​ ពី ០ ទៅ ៩០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ដោយ​ចំណាយ​ពេល​តែ​ ​៤,៥វិនាទី​តែ​ប៉ុណ្ណោះ​។

 

អ្វី​ដែល​អស្ចារ្យ​សម្រាប់​រថយន្ត​នេះ​គឺ​វា​មាន​បំពាក់ប្រអប់​លេខ​ស្វ័យប្រវត្តិ​ចំនួន ១០វគ្គ ដែល​មិន​សូវ​មាន​ប្រភេទ​រថយន្ត​ទំនើប​ណា​មាន​ប្រើ​នោះ​ទេ​។ ​លើស​ពី​នេះ​ក្រុមហ៊ុន​ Lexus ក៏​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើបៗ​ជា​ច្រើន​ទៀត​ទៅ​លើ LC 500 ផង​ដែរ៕

 

 
 
 
 
 

ចុចអាន៖ មើល​វីដេអូ​នេះនឹង​​ដឹង​ថា​ ជើង​ក្រោម​របស់​ Lexus 570 ​ល្អ​ប៉ុណ្ណា!

 

ប្រែ​សម្រួល៖ រដ្ឋ ប្រភព៖ techinsider

មតិយោបល់