• 2016-01-04 15:53:37
  • ព័ត៌មាន

ទូរសព្ទ​ Huawei P9 នឹង​មាន​បំពាក់​ RAM ទំហំដល់​ទៅ​ 6GB ផង​?

  • 2016-01-04 15:53:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ម​វិធី​តាំង​បង្ហាញ​ផលិត​បច្ចេកវិទ្យា​ CES ឆ្នាំ​២០១៦​ នឹង​ចាប់​ផ្ដើម​នា​ថ្ងៃ​​ពុធ​សប្ដាហ៍​នេះ​ នា​ទីក្រុង​ Las Vegas ហើយ​ផលិតផល​មួយ​ដែល​នឹង​បង្ហាញ​នោះ​គឺ​​ទូរសព្ទ​ Huawei P9។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​វិភាគ​​ លោក​ Pan Jiutang។

 

រូបតំណាង​ 

 

​​​លោក​ Pan Jiutang មិន​ត្រឹម​តែ​រំពឹង​ថា​ ទូរសព្ទ​នេះ​នឹង​បង្ហាញ​ខ្លួន​ឡើង​នា​កម្មវិធី​ CES ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ក៏​នឹង​មាន​បំពាក់​ RAM ទំហំ​៦GB​​ មក​ជាមួយ​​ផង​ដែរ។ ចំណែក​ឯ​កាមេរ៉ា​វិញ​ អ្នក​វិភាគ​រូប​នេះ​រំពឹង​ថា ​​នឹង​មាន​ជា​កាមេរ៉ា​ភ្លោះ​ផ្នែក​ខាង​ក្រោយ​ដែល​មាន​ទំហំ​ ១៣MP។ គួរ​រំលឹក​ថា​ កាល​ពី​ថ្មីៗ​នេះ​មាន​រូបភាព​បែក​ធ្លាយ​ ដែល​បង្ហាញ​ថា​ទូរសព្ទ​ P9 មាន​បំពាក់​កាមេរ៉ា​ខាង​ក្រោយ​​ចំនួន​ពីរ​។

 

រូបភាព​បែក​ធ្លាយ​

 

ចំពោះ​​លក្ខណៈ​សម្បត្តិ​ដទៃ​​ទៀត​របស់​ P9 ​ដែល​សារព័ត៌មាន​ជា​ច្រើន​បាន​ផ្សព្វផ្សាយ​មាន​ដូច​ជា​ អេក្រង់​ទំហំ​៥,២​អ៊ីញ​ ជា​មួយ​កម្រិត​ Resolution ១០៨០x១៩២០​ភីកសែល។ Processor បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​​ផ្ទាល់​ ដែល​ជា​ប្រភេទ​ Kirin 950 SoC ក៏​នឹង​ត្រូវ​បាន​បំពាក់​ រួម​ជា​មួយ​នឹង​ GPU ប្រភេទ​ Mali-T880 MP4។

 

 

គួរ​បញ្ជាក់​ថា​ ​​ទិន្នន័យ​ខាង​លើ​នៅ​ត្រឹម​ជា​ពាក្យ​ចចាមអារ៉ាម​និង​ការ​ប៉ាន់ស្មាន​ប៉ុណ្ណោះ​ ដូច​នេះ​​មាន​តែ​រង់​ចាំ​មើល​ទាំង​អស់​គ្នា​ថា​តើ​វត្តមាន​ទូរសព្ទ​ P9 បំពាក់​ RAM ទំហំ​៦GB នឹង​បង្ហាញ​ក្នុង​កម្មវិធី​ CES ឬ​យ៉ាង​ណា៕

 

 

ចុច​អាន៖ ទូរសព្ទ​ Sony Xperia Z5 ពណ៌​ផ្កាឈូក​អាច​នឹង​ដាក់​លក់​នា​ខែ​មករា​នេះ

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ PhoneArena​​​​​​​​​

មតិយោបល់