- 2015-12-29 18:31:22
- ព័ត៌មាន
Suzuki Viva ចេញថ្មីស៊េរី 016 ផ្លាស់ប្ដូរ ៤ ចំណុច
- 2015-12-29 18:31:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Suzuki Viva ចេញថ្មីស៊េរី 016 ផ្លាស់ប្ដូរ ៤ ចំណុច
ចន្លោះមិនឃើញ
ក្រុមហ៊ុន Suzuki បានបញ្ចេញម៉ូតូ Suzuki Viva ស៊េរីថ្មីឆ្នាំ 2016 ដោយមានការផ្លាស់ប្ដូរថ្មីមួយចំនួន ដើម្បីបង្កើនការទាក់ទាញពីអ្នកប្រើប្រាស់។
Suzuki Viva ស៊េរីថ្មីមានការផ្លាស់ប្ដូរដូចជាការប្រើអាគុយស្ងួតជំនួសអាគុយទឹកដែលប្រើលើស៊េរីមុនៗ។ ចង្កៀងមុខ ផ្លាកក និងតែមក៏មានការរចនាថ្មី រួមជាមួយកែបក៏ត្រូវបានផ្លាស់ប្ដូរដោយបំពាក់នូវវត្ថុធាតុដើមថ្មីពិសេសជាងម៉ូដែលចាស់ មិនរអិល ងាយស្រួលអង្គុយទាំងអ្នកជិះនិងអ្នកបើកបរ។
Viva បានចេញលក់លើទីផ្សារកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៩។ ក្នុងរយៈពេលជិត ២០ ឆ្នាំ Viva បានវិវឌ្ឍខ្លួនជាច្រើនជំនាន់និងក្លាយជាការចងចាំរបស់អ្នកប្រើប្រាស់មួយចំនួន។
ក្នុងការបង្ហាញម៉ូតូ viva ស៊េរីថ្មី លោក Nobuo Kidokoro នាយករោងចក្រ Cambodia Suzuki បានស្វែងរកការគាំទ្រពីដៃគូសហការ។ លោកបានសន្យាជំរុញធ្វើការអភិវឌ្ឍន៍យីហោម៉ូតូរបស់ជប៉ុនដែលមានកេរ្តិ៍ឈ្មោះល្បីរាប់ឆ្នាំនេះមានប្រជាប្រិយភាពនិងសន្ទុះគាំទ្រឡើងវិញនៅឆ្នាំៗខាងមុខ។
Suzuki Viva ស៊េរីថ្មី ២០១៦ តម្លៃប្រហែល ១៥០០ ដុល្លារអាមេរិក៕
ចុចអាន៖ Viva ជាអ្នកបើកទីផ្សារដំបូងនាំកេរ្តិ៍ឈ្មោះម៉ូតូ Suzuki ល្បីរន្ទឺរយៈពេលជាង ២០ ឆ្នាំ
អត្ថបទ៖ ប៊ុណ្ណារ៉ា