- 2015-12-29 16:22:47
- ព័ត៌មាន
រួមគ្នាប្រើប្រាស់អក្សរជាតិអស់លទ្ធភាព ជាការអំពាវនាវពីអ្នកបច្ចេកវិទ្យាខ្មែរ
- 2015-12-29 16:22:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រួមគ្នាប្រើប្រាស់អក្សរជាតិអស់លទ្ធភាព ជាការអំពាវនាវពីអ្នកបច្ចេកវិទ្យាខ្មែរ
ចន្លោះមិនឃើញ
ការប្រើប្រាស់ភាសាជាតិបានច្រើនជាកត្តាកំណត់អត្តសញ្ញាណមួយដ៏ល្អ ព្រោះភាសាតំណាងឲ្យប្រទេស ឬជាតិសាសន៍ទាំងមូល។ អ្វីដែលសំខាន់របស់ដែលជាតំណាងជាតិ មិនគួរត្រូវបានបំភ្លេចចោលនោះទេ គួរតែខិតខំធ្វើយ៉ាងណាជួយលើកតម្កើងឲ្យអស់លទ្ធភាព។
បុគ្គលបច្ចេកវិទ្យាលេចធ្លោមានលោក ដាញ់ ហុង, លោក គ្រុយ វណ្ណា លោក ជី សុផាត បានអំពាវនាវដល់ពលរដ្ឋខ្មែររួមគ្នាជួយគាំទ្រការប្រើប្រាស់អក្សរសាស្រ្តជាតិឲ្យកាន់តែច្រើន។
១) លោក ដាញ់ ហុង ស្ថាបនិកអក្សរខ្មែរយូនីកូដ
ស្ថាបនិកខ្មែរយូនីកូដធ្លាប់លើកឡើងដោយទទួលស្គាល់ថា ភាសាខ្មែរមានភាពស្មុគស្មាញដោយសារតែមានព្យញ្ជនៈនិងស្រះច្រើនធ្វើឲ្យការប្រើប្រាស់មិនសូវបានរលូន។ យ៉ាងណាលោកមើលឃើញក្រុមអ្នកអភិវឌ្ឍកំពុងខ្នះខ្នែងក្នុងការអភិវឌ្ឍអក្សរខ្មែរ ដែលធ្វើឲ្យការប្រើប្រាស់កាន់តែងាយស្រួលនិងប្រសើរជាងមុន។
លោកថា ពលរដ្ឋគួរចាប់ផ្តើមប្រើប្រាស់ភាសាខ្មែរឲ្យបានច្រើនមិនថាលើអ៊ីនធឺណិតនិងបណ្តាញសង្គម ដើម្បីលើកកម្ពស់អក្សរសាស្រ្តជាតិក៏ដូចជាបានជួយលើកទឹកចិត្តដល់ក្រុមអភិវឌ្ឍដើម្បីអាចបន្តសាងសមិទ្ធផលថ្មីៗជាប្រយោជន៍ដល់សង្គមនិងប្រទេសជាតិ។
២) លោក គ្រុយ វណ្ណា ជាស្ថាបនិកក្ដារចុចឆ្លាតវៃ
ស្ថាបនិកក្ដារចុចឆ្លាតវៃរូបនេះក៏បានឆ្លើយតបប្រធានបទនេះ ដោយជំរុញឲ្យពលរដ្ឋជួយលើកកម្ពស់អក្សរសាស្ត្រជាតិនៅគ្រប់កាលៈទេសៈ។
លោកថា ក្រុមលោកបានអភិវឌ្ឍក្តារចុចឆ្លាតវៃបានជាច្រើនជំនាន់ ក្នុងគោលបំណងជួយលើកកម្ពស់អក្សរសាស្ត្រជាតិ និងធ្វើឲ្យការប្រើប្រាស់កាន់តែទូលំទូលាយ។ ការគាំទ្រជាកម្លាំងជួយជំរុញដល់ការអភិឌ្ឍន៍ថ្មីៗ ដែលមិនអាចផ្តាច់ចេញពីការរួមចំណែករបស់ពលរដ្ឋគ្រប់គ្នា។
៣) លោក ជី សុផាត ជាអ្នករៀបចំព្រឹតិ្តការណ៍ Barcamp
លោកបានលើកឡើងថា ប្រជាជនខ្មែរមួយចំនួននៅតែមានទំនោរការប្រើប្រាស់ភាសាអង់គ្លេសឬអង់គ្លេសសំនៀងខ្មែរនៅលើបណ្តាញអ៊ីនធឺណិតច្រើននៅឡើយ។
លោកថា ពលរដ្ឋគ្រប់រូបគួរតែចូលរួមប្រើប្រាស់អក្សរខ្មែរឲ្យអស់លទ្ធភាពមិនថាលំបាកឬងាយស្រួលយ៉ាងណា ដើម្បីជាការបង្ហាញការគាំទ្រក្នុងការចូលរួមអភិវឌ្ឍអក្សរសាស្រ្តខ្មែរឲ្យល្អប្រសើរ។
អីចឹង តោះ! ទៅចូលរួមប្រើប្រាស់ភាសាជាតិឲ្យបានច្រើនជាមួយពួកគាត់។
អត្ថបទ៖ រក្សា