• 2015-12-22 16:17:04
  • ព័ត៌មាន

OCR Camera កម្មវិធី​ជំនួយ​បកប្រែ​សម្រាប់​អ្នក​មិន​ចេះ​ភាសា​ចិន

  • 2015-12-22 16:17:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថាបនិក​អក្សរខ្មែរ​យូនីកូដ កំពុង​ធ្វើការ​លើ​ការ​បង្កើត​គម្រោង​កម្មវិធី OCR Camera ភាសា​ចិន​ជា​ជំនួយ​សម្រាប់​អ្នក​មិន​ចេះ​ភាសា​ចិន​អាច​ប្រើ​កម្មវិធី​នេះ​បក​ប្រែ​ភាសា​បាន​ងាយស្រួល។

 

 

លោក ដាញ់ ហុង បាន​ប្រាប់​ថា OCR Camera នេះ លោក​ទើប​តែ​ធ្វើ​តេស្ត​បាន​សម្រេច​ដែល​កម្មវិធី​នេះ​អាច​​ធ្វើការ​បកប្រែ​និង​ស្វែងយល់​អត្ថន័យ​ពាក្យ​សម្រាប់​អ្នក​ដែល​មិន​ចេះ​ភាសា​ចិន។

 

លោក​បន្ត​ថា កម្មវិធី OCR Camera ភាសា​ចិន​ជា​ Open Source ដែល​លោក​បាន​យក Code មក​កែ​បន្ថែម។ ទោះ​បី​​អាច​ប្រើប្រាស់​បាន​ប៉ុន្តែ​នៅ​មាន​បញ្ហា​មួយ​ចំនួន​ដែល​ត្រូវ​​ការ​កែសម្រួល​បន្ថែម​ដើម្បី​ដំណើរការ​កាន់​តែ​ប្រសើរ​។

 

យ៉ាង​ណា​ក្តី​ លោក​បាន​ព្រមានថា​កម្មវិធី​នេះ​មាន​ទំហំ​ធំ​សម្រាប់​ប្រើ​នៅ​លើ​ទូរសព្ទ​ប្រភេទ Android ហើយ​ទូរសព្ទ​ស៊េរី​ចាស់​ៗ​មួយ​ចំនួន​អាច​ប្រើ​មាន​​បញ្ហា​ឬ​រអាក់រអួល​​និង​​អាច​ប៉ះ​ពាល់​ដល់​ទូរសព្ទ។

 

ចុច​តំណ​ភ្ជាប់​នេះ​ដើម្បី​ទាញ​យក​  http://www.ekasar.org/apps/OCR-Camera.apk

 

ចុច​អាន៖ ស្ថាបនិក​ខ្មែរ​យូនីកូដ​ជំរុញ​ពលរដ្ឋ​ប្រើប្រាស់​អក្សរ​ខ្មែរ​ឲ្យ​អស់​លទ្ធភាព

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

មតិយោបល់