- 2015-12-21 16:56:56
- ព័ត៌មាន
Huawei P9 លេចលក្ខណៈសម្បត្តិ ថាអាចបំពាក់កាមេរ៉ាភ្លោះ
- 2015-12-21 16:56:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Huawei P9 លេចលក្ខណៈសម្បត្តិ ថាអាចបំពាក់កាមេរ៉ាភ្លោះ
ចន្លោះមិនឃើញ
មកដល់ពេលបច្ចុប្បន្ននេះ ដំណឹងនៃស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Huawei គឺ Huawei P9 នៅតែជាប្រធានបទដែលគេយកមកពិភាក្សា ហើយកាលពីពេលថ្មីៗនេះ មានរោងចក្រមួយក្នុងប្រទេសចិនបានឲ្យអះអាងថា Huawei P9 អាចនឹងមានវត្តមាននាខែមិនាឆ្នាំ២០១៦ ជាមួយនឹងកាមេរ៉ាក្រោយភ្លោះ។
ចំពោះរូបរាងរបស់ Huawei P9 មិនទាន់មានប្រភពសារព័ត៌មានណាមួយបានដឹងនៅឡើយទេ តែគេបានដឹងត្រឹមថា P9 មានបំពាក់នូវបន្ទះ Chip ប្រភេទ Kirin 950 SoC និងមានអេក្រង់ទំហំ ៥.២អិញ, ប្រភេទAMOLED កម្រិត ១៤៤០ x ២៥៦០។ លើសពីនេះ P9 ក៏មាន CPU ប្រភេទ octa-core និង GPU ប្រភេទ Mali-T880 MP4, មាន RAM ទំហំរហូតដល់ទៅ ៤GB និងមានមុខងារស្កេនក្រយៅដៃ។ ចំណែកទំហំផ្ទុកទិន្នន័យរបស់វាត្រូវគេរំពឹងថា មានទំហំ ៦៤GB និងមកជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 6.0។ អ្វីដែលរឹតតែពិសេសនោះគឺ P9 អាចនឹងបំពាក់កាមេរ៉ាក្រោយភ្លោះ។
Huawei P8
Huawei P8
យោងតាមអ្នកជំនាញនៃកាមេរ៉ាភ្លោះបានឲ្យដឹងថា កាមេរ៉ាភ្លោះនេះគឺអាចថតរូបភាពក្នុងទីតាំងងងឹតបានភ្លឺច្បាស់ល្អ និងផ្ដល់កម្រិតភាពច្បាស់ដល់ទៅបួនដង ធៀបនឹងកាមេរ៉ាស្មាតហ្វូនទូទៅ៕
រូបភាពថតដោយកាមេរ៉ាស្មាតហ្វូនកាមេរ៉ាមួយ (ឆ្វេង) និងស្មាតហ្វូនកាមេរ៉ាភ្លោះ (ស្ដាំ)
ចុចអាន៖ មិនធម្មតា ក្រុមហ៊ុន Apple បញ្ចុះតម្លៃ iPhone 5s ជិតពាក់កណ្ដាលនៅឥណ្ឌា
ប្រែសម្រួល៖ រដ្ឋ ប្រភព៖ gsmarena, phonearena