
- 2015-12-17 16:03:59
- ព័ត៌មាន
វេទិកាជជែកគ្នា! ប្រិយមិត្តណាខ្លះធ្លាប់បើកកម្មវិធី Android បើកចេះតែរលត់?
- 2015-12-17 16:03:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វេទិកាជជែកគ្នា! ប្រិយមិត្តណាខ្លះធ្លាប់បើកកម្មវិធី Android បើកចេះតែរលត់?
ចន្លោះមិនឃើញ
ប្រព័ន្ធប្រតិបត្តិការ Android ជាប្រព័ន្ធប្រតិបត្តិការដ៏ពេញនិយមដែលមានប្រើប្រាស់នៅលើស៊េរីទូរសព្ទជាច្រើន ជាមួយកម្មវិធីដ៏សំបូរបែប។ ជាប្រព័ន្ធប្រតិបត្តិការដ៏មានសក្តានុពលនិងប្រជាប្រិយភាព តែបញ្ហាក៏កើតមានមិនចេះខ្វះ។
អ្នកប្រើប្រាស់មួយចំនួនបានត្អូញត្អែរពីការប្រើកម្មវិធីលើ Android ដូចកម្មវិធីខ្លះពេលបើកចេះតែរលត់ដោយមិនដឹងមូលហេតុ ដែលធ្វើឲ្យអ្នកប្រើប្រាស់ជាច្រើនមានការធុញទ្រាន់។
ជួបបញ្ហានេះ ធ្វើឲ្យអ្នកប្រើប្រាស់កើតកង្វល់និងមិនដឹងស្វែងរកដំណោះស្រាយយ៉ាងណា។ ចុះប្រិយមិត្តធ្លាប់ជួបបញ្ហាបែបនេះទេ ហើយមានដំណោះស្រាយបែបណាដែរ? នេះជាប្រធានបទដែលប្រិយមិត្តអាចចូលរួមជជែកពិភាក្សានិងចែករំលែកបទពិសោធន៍ សម្រាប់វេទិកាពិភាក្សាថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។
អត្ថបទ៖ ប៊ុណ្ណារ៉ា