
- 2015-11-19 15:56:55
- ព័ត៌មាន
ប្រាប់តិចថ្នាក់អ្នកមាននិស្សិតស្រីប៉ុន្មាននាក់រៀនជំនាញ IT?
- 2015-11-19 15:56:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រាប់តិចថ្នាក់អ្នកមាននិស្សិតស្រីប៉ុន្មាននាក់រៀនជំនាញ IT?
ចន្លោះមិនឃើញ
ព័ត៌មានវិទ្យា (Information Technology) ជាជំនាញដែលធ្វើការជាមួយម៉ាស៊ីនកុំព្យូទ័រ និងក៏ជាជំនាញសក្ដានុពលរបស់បុរស។ ស្ទើរតែគ្រប់បន្ទប់រៀននៅតាមសាកលវិទ្យាល័យមិនថារដ្ឋនិងឯកជន បុរសមានចំនួនច្រើនលើសលុបដែលសិក្សាជំនាញព័ត៌មានវិទ្យាបើធៀបនិស្សិតស្រីដែលមានចំនួនតិចតួចបំផុត។
ព័ត៌មានវិទ្យាជាជំនាញដែលខ្វះធនធានមនុស្សផ្នែកស្រ្តី នេះបើតាមសង្កេតមើលជាក់ស្ដែង។ មានកត្តាជាច្រើនដែលយុវតីជាច្រើនមិនចាប់ជំនាញព័ត៌មានវិទ្យាសិក្សាមានដូចជាចំណង់ចំណូលចិត្ត, សមត្ថភាព និងការខ្វះការលើកទឹកចិត្តពីមជ្ឈដ្ឋានជុំវិញ។
អីចឹង ថ្ងៃនេះវេទិកាពិភាក្សាថ្ងៃព្រហស្បតិ៍របស់ Sabay នឹងលើកយកប្រធានបទការជ្រើសរើសជំនាញព័ត៌មានវិទ្យាសិក្សារបស់យុវតីកម្ពុជា។ ប្រិយមិត្តដែលកំពុងរៀនជំនាញព័ត៌មានវិទ្យាតាមសាកលវិទ្យាល័យនានា អាចប្រាប់តិចបានទេ តើក្នុងថ្នាក់រៀនរបស់ប្រិយមិត្តមានយុវតីប៉ុន្មាននាក់កំពុងសិក្សាជំនាញព័ត៌មានវិទ្យា។ មានតិចឬច្រើន ជួយរាយការណ៍ឲ្យ Sabay និងប្រិយមិត្តដឹងផង!!!។
អត្ថបទ៖ ប៊ុណ្ណារ៉ា