• 2015-11-12 14:00:48
  • ព័ត៌មាន

តោះ! រក​អ្នក​ដែល​លេចធ្លោ​អភិវឌ្ឍ​បច្ចេកវិទ្យាឆ្នើម​​ប្រចាំ​ប្រទេស​កម្ពុជា

  • 2015-11-12 14:00:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណើរ​ការ​នៃ​ការអភិវឌ្ឍន៍​វិស័យ​បច្ចេកវិទ្យា​របស់​ប្រទេស​កម្ពុជា មាន​ការវិវឌ្ឍន៍​ទៅ​មុខ​ដែល​អាច​ឆ្លុះ​បញ្ចាំង​បាន​តាម​រយៈ​ការ​បង្កើត​បាន​សមិទ្ធផល​ជា​ច្រើន។

 

 

យុវជន​ជំនាន់​ថ្មី​កម្ពុជា​មួយ​ចំនួន​ បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំងក្លា​​ដោយ​បាន​ចំណាយ​ទាំង​កម្លាំង​កាយ ​កម្លាំង​ប្រាជ្ញា​និង​ពេល​ខ្លះ​ថវិកា​ផ្ទាល់​ខ្លួន​​ក្នុង​ការ​សម្រេច​មហិច្ឆតា​បង្កើត​សមិទ្ធផល​បច្ចេកវិទ្យា​ដ៏​លេចធ្លោ ដើម្បី​បម្រើ​ប្រយោជន៍​ដល់​ពលរដ្ឋ​ក៏​ដូចជា​ជួយ​លើក​កម្ពស់​កិត្យានុភាព​និង​មុខមាត់​របស់​ប្រទេស​ជាតិ។

 

ការ​សាង​សមិទ្ធផល​របស់​ពួកគេ​បាន​ទទួល​ការ​សាទរ និង​ការគោរព​វាយ​តម្លៃ​ខ្ពស់​ពី​មជ្ឈដ្ឋាន​នានា​ជា​កម្លាំង​រុញ​ឲ្យ​​ពួកគេ​អាច​បន្ត​សាង​ស្នាដៃ​ជា​ច្រើន​ទៀត ដើម្បី​ចូលរួម​លើ​ក​កម្ពស់​ការ​​អភិវឌ្ឍ​លើ​វិស័យ​បច្ចេកវិទ្យា​របស់​ប្រទេស​កម្ពុជា​​ឲ្យ​មាន​រីកចម្រើន​។

 

ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ Sabay លើក​យក​ប្រធានបទ​និង​ធ្វើ​ជា​វេទិកា​ដើម្បី​ប្រិយមិត្ត​ចូលរួម​មតិ​យោបល់​សម្រាប់​ការ​វាយតម្លៃ​លើ​បុគ្គល​ឆ្នើម​ដែល​បាន​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​លើ​វិស័យ​បច្ចេកវិទ្យា​នៅ​ប្រទេស​កម្ពុជា ​ដែល​ប្រិយមិត្ត​គិត​ថា​មានភាព​​ស័ក្ដិសម​ជា​អ្នក​ឈាន​មុខ​គេ​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​លើ​វិស័យ​បច្ចេកវិទ្យា​នៅ​ក្នុង​ប្រទេស​កម្ពុជា ។​

 

តោះ! ប្រិយមិត្ត​​មើល​ឃើញ​បុគ្គល​​ឆ្នើម​មួយ​ណា​ដែរ​​ដែល​គិត​ថា​មាន​ឈាន​មុខ​​លើ​ការ​​អភិវឌ្ឍន៍​វិស័យ​បច្ចេកវិទ្យា​នៅ​ក្នុង​ប្រទេស​កម្ពុជា? លោក ដាញ់ ហុង លោក ញាន ផល្លឹក ឬ​​អ្នក​ណា​ផ្សេង​ទៀត?

 

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

មតិយោបល់