- 2015-11-09 16:20:50
- ព័ត៌មាន
Rav4 ២០១៦ ប្ដូររូបរាង ព្រមទាំងបំពាក់មុខងារ Hybrid ទៀត
- 2015-11-09 16:20:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Rav4 ២០១៦ ប្ដូររូបរាង ព្រមទាំងបំពាក់មុខងារ Hybrid ទៀត
ចន្លោះមិនឃើញ
តូយ៉ូតាអះអាងថា ខ្លួនសម្រេចបន្ថែមជម្រើសដល់អតិថិជនរបស់ឲ្យបានកាន់តែសម្បូរបែបចំពោះម៉ូដែលរថយន្តស៊ីសាំងតិច (Hybrid) ដោយបំពាក់មុខងារនេះ លើRav4 ស៊េរីថ្មី ២០១៦ និងការផ្លាស់ប្ដូររូបរាងថ្មី។
បន្ថែមពីលើម៉ូដែលHybrid ដែលតូយ៉ូតាចេញលក់លើទីផ្សារហើយមានដូចជា Camry, Avalon, Highlander និងស៊េរីPrius ជាច្រើនម៉ាកនោះ Rav4 អាចនឹងក្លាយជាជម្រើសដ៏ល្អ ព្រោះតម្លៃរថយន្តប្រភេទទេសចរណ៍SUV នេះ ក្រុមហ៊ុនបញ្ជាក់ថា តម្លៃ(ចេញពីរោងចក្រ) ទាបជាងពពួកHybrid ឯទៀត គឺចាប់ពី ២៩ ០០០ដុល្លារអាមេរិកឡើងទៅ។
Rav4 Hybrid មានពីរជម្រើសគឺ ប្រភេទ XLE និង LTD។ ដោយឡែកRav4 ស៊េរី២០១៦ ក៏មានស៊េរីដែលមិនមានមុខងារ Hybrid ដែរគឺ LE (តម្លៃរោងចក្រ) ចាប់ពី ២៤ ០០០ដុល្លារ និង LTD ខ្ទង់ប្រហែលជាជាង ៣៤ ០០០ដុល្លារ។
មុខងារលំអិត Sabay នឹងជម្រាបជូននាពេលបន្ទាប់។
ម៉េចដែរ រូបរាង និងមុខងារថ្មីប៉ុណ្ណឹង ចាប់អារម្មណ៍អត់?
ដោយ៖ ខ្លាឃ្មុំតូច ប្រភព៖ autoblog