• 2015-10-26 18:17:45
  • ព័ត៌មាន

JAGUAR XE ៧០ភាគរយ​ស្រោប​ពី​អាលុយមីញ៉ូម​តម្រូវ​ទីផ្សារ​វណ្ណៈ​កណ្ដាល

  • 2015-10-26 18:17:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ប្រណិត​ JAGUAR XE ត្រូវ​បាន​ក្រុម​ហ៊ុន​ អ អិម អេ ខេមបូឌា (RMA Cambodia)​ នាំ​ចូល​និង​ណែនាំ​បង្ហាញ​ក្នុង​​ទីផ្សារ​ប្រទេស​​កម្ពុជា​នា​ពេល​ថ្មី​នេះៗ ដោយ​ប្រកាស​​លក់​ក្នុង​តម្លៃ ១១ ម៉ឺន​ដុល្លារ។

 

លក្ខណៈ​ពិសេស​នៃ​រថយន្ត​ប្រណិត​នេះ​គឺ មាន​ភាព​ស្រស់​សង្ហា តួ​ខ្លួន​​រឹង​មាំ​ស្រាល​​ដែល​ផលិត​ឡើង​ជា​លើក​ដំបូង​ ដោយ​អាលុយមីញ៉ូម​ និង​លោហធាតុ​ម៉ាញេស៊ីញ៉ូម ​(High-Strength alloys) រហូត​ដល់​៧០%​នៃ​តួ​រថយន្ត​ទាំង​មូល។  វា​អាច​បត់​បែន​គ្រប់​ឧបសគ្គ​ និង​អាច​ធ្វើ​ដំណើរ​បាន​យ៉ាង​ឆាប់រហ័ស​ មាន​សុវត្ថិភាព​ខ្ពស់​ រួម​ជាមួយ​នឹង​ភាព​ប្រណិត​នៃ​ផ្នែក​ខាង​ក្នុង​​រថយន្ត ដែល​ពោរពេញ​ដោយ​ផាសុកភាព។

 

​ជាង​នេះ​ទៀត​ វា​មាន​ប្រព័ន្ធ​ជំនួយ​សុវត្ថិភាព​សម្រាប់​អ្នក​បើក​បរ​ ដើម្បី​ឲ្យ​មាន​សុវត្ថិភាព​កាន់​តែ​ខ្ពស់​ អ្នក​រួម​ដំណើរ​មាន​អារម្មណ៍​ធូរ​ស្រាល​ និង​កាន់​តែ​រីករាយ​ខ្លាំង​ឡើង​។ ប្រព័ន្ធ​បន្ថយ​ល្បឿន​ដែល​អាច​ប្រឈម​មុខ​នឹង​ហានិភ័យ​ខ្ពស់​ ត្រូវ​បាន​ពង្រឹង​ទៅ​ជា​ប្រព័ន្ធ​ហ្រាំ្វង​ដ៏​ឆ្លាតវៃ រួម​ទាំង​ការ​បំពាក់​ប្រព័ន្ធ​កាមេរ៉ា​សងខាង​​ (Stereo Camera) ដែល​អាច​មើល​ដឹង​ពី​ស្ថានភាព​ផ្លូវ​ជា​មុន​។

 

 

លោក Paul Varley ប្រធាន​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន Jaguar Land Rover បាន​ឲ្យ​ដឹង​​​ថា ​រថយន្ត Jaguar ​ត្រូវ​បាន​ផលិត​ឡើង​ស្រប​តាម​ទស្សន​វិស័យ​របស់​លោក Sir William Lyons ដែល​មាន​គោល​គំនិត​ចំពោះ​រថយន្ត​ថា​ "រថយន្ត​គឺជា​វត្ថុ ដែល​​នៅ​កៀក​យើង​បំផុត​ ហើយ​យើង​ក៏​អាច​ធ្វើ​ឲ្យ​វា​ហាក់​ដូច​ជា​មាន​ជីវិត​រស់​រវើក​យ៉ាង​ដូច្នេះ​ដែរ​ "។

 

លោក​​ថា​ រថយន្ត​ប្រណិត​ JAGUAR XE រចនា​ឡើង​ផ្អែក​​​តាម​ទស្សនៈវិស័យ​របស់​លោក Sir William Lyons ដែល​ជា​ជម្រើស​ដ៏​ឆ្លាត​វៃ​ សម្រាប់​ទីផ្សារ​អ្នក​ប្រើប្រាស់​លំដាប់​កណ្ដាល។

 

 

 

​រាល់​ការ​ជាវ​រថយន្ត​ Jaguar ឬ Land Rover ពី​ក្រុម​ហ៊ុន RMA Cambodia អតិថិជន​នឹង​ទទួល​បាន​ការ​ធានា​រយៈពេល​បី ឆ្នាំ​ ឬក៏​គិត​ត្រឹម​រយះ ចម្ងាយ​ ១០ ម៉ឺន​គីឡូម៉ែត្រ។

 

អត្ថបទ៖ រក្សា

មតិយោបល់