- 2015-10-22 13:30:51
- ព័ត៌មាន
តោះ! រៀនលេងហ្គេម "ដែកឆក់"
- 2015-10-22 13:30:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះ! រៀនលេងហ្គេម "ដែកឆក់"
ចន្លោះមិនឃើញ
"ដែកឆក់" ជាហ្គេមកម្សាន្តមួយដែលបង្កើតដោយអតីតសិស្សសាលា PNC លោក ម៉ៅ វណ្ណៈបញ្ញា។
ហ្គេមដែកឆក់ថាស្រួលលេងក៏ថាបាន ប៉ុន្តែហ្គេមនេះទាមទារអ្នកលេងមានភាពរហ័សរហូនក្នុងការតម្រៀបឲ្យពណ៌ត្រួតស៊ីគ្នា ដើម្បីទទួលបានពិន្ទុខ្ពស់ជាងគេ។ ហ្គេមដែកឆក់មានបង្ហាញអក្សរខ្មែរធំៗ ងាយស្រួលអាន ងាយយល់ ជាពិសេសមានពាក្យឌឺដង ឡូយៗអាចដាស់អារម្មណ៍អ្នកកម្សាន្តជក់ចិត្តក្នុងការកម្សាន្ត។
តោះ! សាកល្បងជាមួយ Sabay ស្វែងយល់ពីវិធីចូលលេងហ្គេមដែកឆក់និងត្រៀមប្រកួតជាមួយ Sabay ទាំងអស់គ្នា៖
ជំហានទី១៖ កុំព្យូទ័រត្រូវភ្ជាប់អ៊ីនធឺណិត។ បន្ទាប់មកបើក Web browser ដូចជា Google Chrome, Mozilla Firefox សម្រាប់កម្សាន្តនៅលើ PC។
ជំហានទី២៖ នៅលើ Tase bar នៃ Web browser វាយពាក្យថា codingate.net/game/
ជំហានទី៣៖ ចុចលើពាក្យថា Play រួចធ្វើតាមការណែនាំជាការស្រេច។
បញ្ជាក់៖ ពេលកំពុងលេងប្រសិនបើមានសកម្មភាពរំខាន វានឹងឲ្យសញ្ញាប្រាប់ផងដែរ៕
អត្ថបទ៖ រក្សា