• 2015-10-21 16:18:19
  • ព័ត៌មាន

Sabay Osja និង DirexPlay លេច​ធ្លោ​ខាង​អាជីវកម្ម​​​ផលិត​ហ្គេម​​កម្សាន្ត

  • 2015-10-21 16:18:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិស័យ​ផលិត​ហ្គេម​កម្សាន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា កំពុង​មាន​សន្ទុះ​អភិវឌ្ឍ​ទោះ​បី​វា​​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​សិក្សា​ ​និង​ជា​បទ​ពិសោធន៍​ថ្មី​ក៏​ដោយ។ បច្ចុប្បន្ន​មាន​ក្រុម​អភិវឌ្ឍ​ក្នុង​ស្រុក​មួយ​ចំនួន កំពុង​ធ្វើ​ការ​យ៉ាង​សកម្ម​លើ​ការ​អភិវឌ្ឍ​ហ្គេម។ អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល ស្នាដៃ​ផលិត​ហ្គេម​របស់​ពួកគេ​មិន​ត្រឹម​តែ​ទទួល​ការ​ចាប់​អារម្មណ៍​ពី​អ្នក​កម្សាន្ត​ក្នុង​ស្រុក ប៉ុន្តែ​ក៏​មាន​ការ​កោត​ស្ញប់ស្ញែង​ពី​បរទេស​មួយ​ចំនួន​ផង​ដែរ។

 

Sabay Osja

 

ក្រុម Sabay Osja

 

Sabay Osja ជា​ក្រុម​អភិវឌ្ឍ​ហ្គេម​កម្សាន្ត​ដ៏​ល្បី​ឈ្មោះ​មួយ​ក្នុង​ប្រទេស​កម្ពុជា ដែល​បាន​ធ្វើ​ការ​យ៉ាង​សកម្ម​លើ​អាជីវកម្ម​ផលិត​ហ្គេម​កម្សាន្ត។ កេរ្តិ៍ឈ្មោះ​របស់​ក្រុម Sabay Osja កាន់​តែ​ល្បី​សុសសាយ បន្ទាប់​ពី​ស្នាដៃ​ការ​ផលិត​ហ្គេម​របស់​ពួកគេ បាន​យក​ទៅ​ចូលរួម​ការ​ប្រកួតប្រជែង​នៅ​លើ​ឆាក​អន្តរជាតិ​និង​ទទួល​ពាន​រង្វាន់​ជា​បន្ត​បន្ទាប់។

 

ហ្គេម​ដ៏​លេចធ្លោ​មួយ​ដែល​បាន​ធ្វើ​ឲ្យ​ក្រុម Sabay Osja សាង​កេរ្តិ៍ឈ្មោះ​ល្បី​គឺ​ហ្គេម Asva The Monkey ដែល​ទទួល​ការ​ទាញ​កម្សាន្ត​រាប់​ម៉ឺន​ដង​ពី​អ្នក​កម្សាន្ត​ទាំង​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក។

 

បង្កើត​ឡើង​តាំង​ពី​​ឆ្នាំ ២០១១ Sabay Osja ដែល​ប្តូរ​ឈ្មោះ​ពី Osja Studio បាន​បង្កើត​ហ្គេម​កម្សាន្ត​​គិត​មក​ទល់​ពេល​នេះ​បាន​ជាង ១៣ ហ្គេម​ដែល​ហ្គេម​ល្បីៗ​មាន​ដូចជា Asva The Monkey, យក្ស​អរ, Ninja និង Impossible ជា​ដើម។

 

បន្ត​អាន៖ Sabay សហការ Osja Studio វិនិយោគអាជីវកម្ម​ផលិត​ហ្គេម​កម្សាន្ត

 

DirexPlay

 

ក្រុម DirexPlay

 

DirexPlay ក៏​ជា​ក្រុម​អភិវឌ្ឍ​ហ្គេម​ដ៏​ល្បី​ឈ្មោះ​មួយ​ទៀត​នៅ​ប្រទេស​កម្ពុជា។ ក្រុម​នេះ​​បង្កើត​ឡើង​មាន​រយៈ​ពេល​ជិត ៣ ឆ្នាំ ដោយ​បាន​ផលិត​ហ្គេម​កម្សាន្ត​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន​ដូចជា​ហ្គេម​សុក សៅ និង​ហ្គេម​បុក​ខ្មោច Chasing Zombies និង Hungry ObOb សម្រាប់​លេង​កម្សាន្ត​នៅ​លើ​ប្រព័ន្ធ Android, iOS និង Windows Phone។

 

បន្ត​អាន៖ ហ្គេម​ខ្មែរ​ “​សុក និង​សៅ”​ គ្រាន់​តែ​ឮ​ឈ្មោះ​​ក៏​បង្កប់​អត្តសញ្ញាណ​ជាតិ​ដែរ​

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

មតិយោបល់