• 2015-09-21 17:29:12
  • ព័ត៌មាន

SUZUKI ចេញ​ម៉ូតូ​អូតូ​យក​រាង​តាម​ម៉ូតូ​ធំ​តម្លៃ​ប្រហែល ១ ៨០០ ​ដុល្លារ

  • 2015-09-21 17:29:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Impulse ជា​ប្រភេទ​ម៉ូតូ​អូតូ​ស៊េរី​ចុងក្រោយ​របស់​ SUZUKI ដែល​ផ្នែក​ខាង​មុខ​ចម្លង​រាង​ទាំង​ស្រុង​ពី​ម៉ូតូ​ធំ BURGMAN និង ខាង​ក្រោម​លំនាំ​តាម​ GSX-R។ ម៉ូតូ​ Impulse ស៊េរិ​ថ្មី​នេះ​​តម្លៃលក់​​ប្រហែល ១ ៨០០ ​ដុល្លារ​លើ​ទីផ្សារ​កម្ពុជា។

 

 

Impulse ស៊េរី ២០១៦ មាន​បី​ពណ៌​ ពណ៌ស​លាយ​ខៀវ ក្រហម​ទឹកប្រាក់ និង ខ្មៅ​ក្រហម ដែលមាន​កម្លាំង​ ១២៥ សេសេ ភ្ជាប់​មក​ម៉ាស៊ីន​ត្រជាក់​ SJCS។ ចំណែក​ឃ្លុប​ក្រោម​កែប​អាច​ដាក់​មួក​សុវត្ថិភាព​បាន​ និង ចំណុះ​នៃ​ធុង​សាំង​រហូត​ ៥ លីត្រ។ ម៉ូតូ​ប្រភេទ​នេះ​មាន​បំពាក់​នូវ​សន្ទះ​ការពារ​ ឬ ហៅ​ថា Shutter Key មាន​តួនាទី​ការ​ពារ​សុវត្ថិភាព​នៃ​រន្ធ​សោ។ ម៉ូតូ​ប្រភេទ​នេះ​ប្រើ​ប៊ិច Fi អាច​នាំ​មក​នូវ​ការ​ប្រើ​ប្រាស់​ស៊ី​សាំង​តិច​បំផុត ១ លីត្រ អាច​ជិះ​បាន​រយៈ​ចម្ងាយ ៥០ ទៅ ៦០ គីឡូម៉ែត​តាម​ស្ថានភាព​ផ្លូវ។

 

 

ចុច​អាន៖ Khmer-Library ​ល្បី​រហូត​​ប្រទេស​វៀតណាម និង​ឡាវ ​សុំ​ធ្វើ​គំរូ​តាម

 

អត្ថបទ៖ ដារ៉ាឆានី

មតិយោបល់