• 2015-09-18 22:59:00
  • ព័ត៌មាន

កំពូល​ឡាន​ប៉ូលិស​​​​កាលីប​ៗ​​ជាង​គេ​លើ​លោក​​​​​

  • 2015-09-18 22:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​លើ​ពិភពលោក​ រដ្ឋាភិបាល​ ក៏​ដូច​ជា​​​ក្រុមហ៊ុន​ផលិត​ឡាន​ក្នុង​ស្រុក​បាន​ផ្ដល់​ជូន​នូវ​ឡាន​កំពូល​ៗ​ទៅ​ដល់​ភ្នាក់​ងារ​ប៉ូលិស​របស់​គេ​ ដើម្បី​អាច​​ធ្វើ​ប្រតិបត្តិ​​បាន​ល្អ​ ជា​ពិសេស​នៅ​ពេល​ដែល​ដេញ​ចាប់​ជន​ល្មើស។​​

ខាង​ក្រោម​នេះ​គឺ​ជា​​កំពូល​ឡាន​ប៉ូលិស​ចំនួន​៨​តំបន់​ដែល​អាច​និយាយ​បាន​ថា ​ជន​ល្មើស​ឃើញ​ហើយ​ខ្លាច​បាក់​ស្បាត​តែ​ម្ដង៖

 

១. Lamborghini Gallardo៖ រថយន្ត​ Lamborghini Gallardo នេះ​មាន​ម៉ាស៊ីន​កម្លាំង​ ៥៦០​សេះ​ ដែល​អាច​បើក​​ក្នុង​ល្បឿន​អតិបរមា​ ៣២៦​គ.ម/ម៉​ ហើយ​អាច​បង្កើន​​ល្បឿន​ពី​០​ទៅ​១០០​គ.ម/ម៉ ក្នុង​រយៈ​ពេល​៣,២​វិនាទី។ រថយន្ត​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​ ជា​កម្មសិទ្ធិ​របស់​ស្នងការ​ប៉ូលិស​មួយ​កន្លែង​នៅ​ក្នុង​ប្រទេស​អ៊ីតាលី​ ហើយ​ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន​ផលិត​ឡាន​នេះ​ដោយ​ផ្ទាល់​តែ​ម្ដង។

 

 

២. Barbus G63 AMG៖ ​Barbus G63 AMG ​ជា​ប្រភេទ​រថយន្ត​​ដែល​អាច​រត់​លើ​វាល​ខ្សាច់​បាន​យ៉ាង​ងាយ​ស្រួល​ ដោយ​វា​មាន​ម៉ាស៊ីន​កម្លាំង​ ៦៩០​សេះ​ អាច​បង្កើន​សន្ទុះ​ពី​០​ទៅ​១០០​គ.ម​ ក្នុង​ពេល​ ៤,៩​វិនាទី​ ហើយ​មាន​ល្បឿន​អតិបរមា​ ២៤០​គ.ម/ម៉។ ចំពោះ​រថយន្ត​នេះ​​ផង​ដែរ​គឺ​ជា​កម្មសិទ្ធិ​របស់​ភ្នាក់ងារ​ប៉ូលិស​នា​ទីក្រុង​ឌុយបៃ​ ប្រទេស​អារ៉ាប់រួម។

 

 

៣. Lexus IS-F៖ Lexus IS-F​ ត្រូវ​បាន​គេ​ដឹង​ថា ​ជា​រថយន្ត​របស់​ស្នងការ​មួយ​​កន្លែង​ក្នុង​ប្រទេស​អង់គ្លេស។ វា​​មាន​បំពាក់​នូវ​ម៉ាស៊ីន​ប្រភេទ​ V8​ ទំហំ​៥​លីត្រ​ មាន​កម្លាំង​ ៤១៦​សេះ​ អាច​បង្កើន​សន្ទុះ​ពី​០​ទៅ​១០០​គ.ម​ ក្នុង​ពេល​ ៤,៨​វិនាទី​ និង​មាន​ល្បឿន​អតិបរមា​២៧០​គ.ម/ម៉។

 

 

 

៤. Dodge Charger៖ Dodge Charger ​គឺ​ជា​ជម្រើស​ថ្មី​មួយ​ទៀត​​របស់​ប៉ូលិស​សហរដ្ឋអាមេរិក។ រថយន្ត​នេះ​មាន​បំពាក់​ម៉ាស៊ីន​កម្លាំង​ ២៩២​សេះ​ ព្រម​ទាំង​មាន​ល្បឿន​អតិបរមា​១៩៣​គ.ម/ម៉។

 

 

 

៥. Jaguar XF៖ សម្រាប់​ប៉ូលិស​នា​ប្រទេស​អង់គ្លេស​វិញ​គេ​បាន​ប្រើ​ប្រាស់​នូវ​រថយន្ត​ Jaguar XF​ ដើម្បី​ដេញ​ចាប់​ជន​ល្មើស។ រថយន្ត​នេះ​មាន​ល្បឿន​អតិបរមា​២៥០​គ.ម/ម៉​ និង​អាច​បង្កើន​សន្ទុះ​ពី​ ០​ទៅ​១០០​គ.ម​ក្នុង​រយៈ​ពេល​៦,៤​វិនាទី។

 

 

 

 

៦. Nissan GT-R៖ នេះ​គឺ​ជា​រថយន្ត​មួយ​ម៉ូដែល​ទៀត​របស់​ប៉ូលិស​នា​ទឹក​ដី​សហរដ្ឋអាមេរិក​ ដែល​មាន​ល្បឿន​អតិបរមា​ ៣១០​គ.ម​/ម៉​ និង​ អាច​បង្កើន​សន្ទុះ​ល្បឿន​ពី​០​ដល់​១០០​គ.ម/ម៉ ក្នុង​រយៈ​ពេល​៣,២​វិនាទី។

 

 

 

៧. កំពូល​រថយន្ត៖ ចំពោះ​រថយន្ត​ដែល​ប៉ូលិស​ឌុយបៃ​ប្រើ​ប្រាស់​នៅ​ក្នុង​ទីក្រុង​គឺ​សុទ្ធ​តែ​ជា​កំពូល​រថយន្ត​ ក្នុង​នោះ​មាន​ដូច​ជា​ Lamborghini Aventador LP 700-4, Ferrari FF, Mercedes-Benz SLS AMG, Bentley Continental GT, Aston Martin One-77, Bugatti Veyron, Audi R8, McLaren MP4-12C និង​ Hummer H3ជា​ដើម។

 

 

 

៨. Brabus CLS V12៖ ប៉ូលិស​​​នា​ប្រទេស​អាល្លឺម៉ង់​បាន​ប្រើ​ប្រាស់​នូវ​រថយន្ត​ Brabus CLS V12​ ដើម្បី​បង្ក្រាប​បទ​ល្មើស។ រថយន្ត​នេះ​មាន​ម៉ាស៊ីន​កម្លាំង​ដល់​ទៅ​ ៧៣០​សេះ​ និង​មាន​ល្បឿន​អតិបរមា​ ៣៦២គ.ម/ម៉៕

 

 

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព​ & រូបភាព៖ Mirror

មតិយោបល់