- 2015-08-02 21:32:01
- ព័ត៌មាន
ចិនបង្កាត់មូសមួយអាទិត្យមួយលានក្បាល ហើយយកទៅលែងចោល
- 2015-08-02 21:32:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិនបង្កាត់មូសមួយអាទិត្យមួយលានក្បាល ហើយយកទៅលែងចោល
ចន្លោះមិនឃើញ
គេមានតែបាញ់ថ្នាំសម្លាប់សត្វមូស ប៉ុន្តែចិនបែរជាបង្កាត់សត្វដែលចម្លងមេរោគគ្រុនចាញ់ និងគ្រុនឈាមនេះ មួយលានក្បាលក្នុងមួយសប្ដាហ៍ ហើយយកទៅលែងចោលទៅវិញ។
សត្វមូសទាំងនោះគឺត្រូវបានបង្កាត់ដោយរោងចក្រមួយ នៅក្នុងខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន។ ការផលិតសត្វមូសដ៏ច្រើនសន្ធឹកសន្ធាប់បែបហ្នឹង ដោយរកឃើញថា សត្វមូសទាំងនេះអាចនឹងចូលរួមទប់ស្កាត់ការឆ្លងជំងឺគ្រុនឈាមទៅវិញ។
ការស្រាវជ្រាវរកឃើញថា សត្វមូសដែលគេយកទៅលេងជាធម្មតាជាមូសឈ្មោល។ មូសឈ្មោលគឺមិនខាំមនុស្សទេ។ វាស៊ីផ្លែឈើ និងបឺតទឹកលម្អងផ្កាតែប៉ុណ្ណោះ។ មានតែមូលញីទេដែលខាំមនុស្ស និងចម្លងមេរោគគ្រុនឈាម។ ការលែងមូលឈ្មោលឲ្យមានសេរីភាព មូលឈ្មោលទាំងអស់នោះនឹងទៅប្រកួតដណ្ដើមញីគ្នាជាមួយនឹងមូសឈ្មោលព្រៃឯទៀត។ បើមូសញីទាំងនោះពាក់គ្នាជាមួយនឹងមូសឈ្មោលដែលគេយកទៅលែង វានឹងមិនមានកូនចៅនោះទេ ដូច្នេះចំនួនមូសដែលនឹងចម្លងមេរោគគ្រុនឈាមក៏នឹងកាត់បន្ថយដែរ។
ការបែកគំនិតមកប្រើវិធីសាស្ត្របែបនេះ ដោយសារចិនធ្លាប់ទទួលរងការផ្ទុះជំងឺគ្រុនឈាមនេះអស់រយៈពេលពីរទសវត្សរ៍មកហើយ បណ្ដាលឲ្យកើតមានជំងឺនេះច្រើនជាង៤៧ ០០០ករណី។
ដូច្នេះជារៀងរាល់សប្ដាហ៍ គេបានយកមូសមួយលានក្បាលទៅលែងនៅកោះ Shazi ដែលរកឃើញថា ជាតំបន់បណ្ដាលឲ្យមានផ្ទុះជំងឺគ្រុនឈាមនាពេលកន្លងមក។ ការពិសោធបានបង្ហាញថា ជោគជ័យ ដោយសារការតេស្ដដំបូង ចំនួនមូសដែលចម្លងមេរោគបានថយចុះដល់៩០ភាគរយឯណោះ៕
-អានបន្ត៖ Google Maps បន្ថែមមុខងារថ្មី អាចបង្ហាញពីទីតាំងដែលអ្នកធ្លាប់បានទៅ
ប្រភព៖ dailymail