- 2015-07-27 18:50:55
- ព័ត៌មាន
រថយន្ត Mazda MX-5 អភិវឌ្ឍរូបរាងអនុវត្តតាមពាក្យមួយឃ្លាជាភាសាជប៉ុន Jinba Ittai
- 2015-07-27 18:50:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រថយន្ត Mazda MX-5 អភិវឌ្ឍរូបរាងអនុវត្តតាមពាក្យមួយឃ្លាជាភាសាជប៉ុន Jinba Ittai
ចន្លោះមិនឃើញ
ក្រុមហ៊ុន Mazda បានណែនាំបង្ហាញរថយន្តជំនាន់ថ្មី MX-5 ជារថយន្តស្ព័រដែលមានការរចនារូបរាងប្លែក និងប្រកបដោយភាពទាក់ទាញ។ រថយន្តនេះត្រូវបានអភិវឌ្ឍឡើងអនុវត្តតាមពាក្យមួយឃ្លាជាភាសាជប៉ុន Jinba Ittai ដែលមានន័យថាសេះនិងអ្នកជិះគឺតែមួយ។
រថយន្តប្រភេទ Roaster បើកដំបូលនេះ ត្រូវបានអភិវឌ្ឍសឹងតែល្អឥតខ្ចោះទាំងផ្ទៃខាងក្នុងនិងខាងក្រៅ។ នេះបើតាមក្រុមហ៊ុនបានអះអាង។
Mazda MX-5 បានបំពាក់បច្ចេកវិទ្យា SkyActive ដែលផ្តោតលើការរចនាលើតួរថយន្តទាំងមូលដូចជាកម្លាំងម៉ាស៊ីន រូបរាង និងការសន្សំសំចៃដែលធ្វើឲ្យរថយន្តនេះទទួលបានភាពលេចធ្លោ។
តាមក្រុមហ៊ុន Mazda បានឲ្យដឹងថា នៅឆ្នាំ ២០១៤ Mazda MX-5 បានលក់លើទីផ្សារពិភពលោកអស់ចំនួន ៩៤៧ ០០០ គ្រឿង ហើយក្រុមហ៊ុនក៏មានការរំពឹងទុកខ្ពស់សម្រាប់បើកទីផ្សារលក់ក្នុងប្រទេសកម្ពុជា។
នៅថ្ងៃសម្ពោធ ក្រុមហ៊ុនបានដាក់លក់ MX-5 ក្នុងតម្លៃប្រហែល ៥៩ ៩៩៩ ដុល្លារ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា