• 2014-10-14 00:37:06
  • ព័ត៌មាន

ម្ចាស់​មេដាយ​មាស​ស៊ន សៀវម៉ី ជា​​អ្នក​ប្រើប្រាស់ Ascend Mate 7 មុន​គេ​នៅ​កម្ពុជា

  • 2014-10-14 00:37:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​ម្ចាស់​មេដាយ​មាស​តេក្វាន់ដូ​ព្រឹត្តិការណ៍​កីឡា​អាស៊ី ស៊ន សៀវម៉ី បាន​ក្លាយ​ជា​ពលរដ្ឋ​កម្ពុជា​ដំបូង​គេ​​ដែល​បាន​​ប្រើ​ប្រាស់​ Ascend Mate 7 ខណៈ​ទូរសព្ទ​នេះ​​មិន​ទាន់​ចេញ​លក់​នៅ​លើ​ទីផ្សារ​នៅ​ឡើយ។

 

 

អម្បាញ់មិញ​នេះ ក្រុមហ៊ុន Huawei បាន​ប្រគល់​ទូរសព្ទ Ascend Mate 7 ​ដល់​កីឡា​ការិនី​ ស៊ន សៀវម៉ី និង​បាន​ប្រកាស​ថា​កីឡា​ការិនី​ឆ្នើម​រូប​នេះ ​ជា​​ពលរដ្ឋ​កម្ពុជា​ដំបូង​ដែល​​​បាន​ប្រើ​ទូរសព្ទ​ Ascend Mate 7 ក្នុង​គ្រា​ដែល​ទូរសព្ទ​ដ៏​ទំនើប​នេះនៅ​មិន​ទាន់​មាន​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​​នៅ​ឡើយ​។

 

តំណាង​ក្រុមហ៊ុន Huawei បាន​ឲ្យ​ដឹង​ថា ការ​ផ្តល់​រង្វាន់​ដ៏​ពិសេស​​នេះ​ជា​លើក​ទឹកចិត្តសម្រាប់​​កីឡាការិនី​កម្ពុជា​ដ៏​ឆ្នើម​រូប​នេះ​​ ដែល​បាន​សាង​ប្រវត្តិសាស្ត្រ​​ដ៏​អស្ចារ្យ​​សម្រាប់​ក្រុម​កីឡា​កម្ពុជាក្នុង​រយៈ​ពេល​ជាង ៤០ ឆ្នាំ​នេះ​ ក្នុង​ការ​​ដែល​អាច​ដណ្តើម​មេដាយ​មាស​នា​​​ព្រឹត្តិការណ៍​កីឡា​អាស៊ី Asian Game 2014។

 

ស៊ន សៀវម៉ី បាន​បំបែក​កំណត់​ត្រា​មិន​ឈ្នះ​មេដាយ​សោះ របស់​ក្រុម​កីឡា​កម្ពុជា​ក្នុង​រយៈ​ពេល ៤៤ ឆ្នាំ​ចុងក្រោយ​នេះ ​ក្នុង​ការ​ដែល​អាច​ដណ្ដើម​បាន​មេដាយ​មាស​​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី Asian Game 2014 សម្រាប់​វិញ្ញាសា​តេក្វាន់ដូ ​ដែល​​នាំ​ឲ្យ​ពលរដ្ឋ​កម្ពុជា​មាន​មោទនភាព​ និង​​រំជួលចិត្ត​ជា​ខ្លាំង​។

 

ដោយសារ​តែ​សម្រេច​បាន​​ស្នាដៃ​​មិន​នឹក​ស្មាន​ដល់​នេះ ទើប​កីឡា​ការិនី​​ ស៊ន សៀវម៉ី ទទួល​បាន​ការ​លើក​ទឹកចិត្ត​​ជា​​​​ខ្លាំង​ ដោយ​​ទទួល​បាន​​ការ​​ឧបត្ថម្ភ​ថវិកា​​ជា​បន្ត​បន្ទាប់​ពី​ស្ថាប័ន​​នានា​ ដើម្បី​​បន្ត​ការ​ប្រឹងប្រែង​និង​បង្កើត​សមិទ្ធផល​​ថ្មី​​បន្ថែម​​នា​ពេល​​អនាគត។

 

តាម​ការ​បញ្ជាក់​របស់​តំណាង​ក្រុមហ៊ុន Huawei បាន​ឲ្យ​ដឹង​ថា Ascend Mate 7 អាច​មក​ដល់​ទីផ្សារ​ប្រទេស​កម្ពុជា​អំឡុង​ខែ​វិច្ឆិកា​ចុង​ឆ្នាំ ២០១៤។ តែ​តម្លៃ​គេ​មិនបាន​​បង្ហើប​នោះ​ទេ។

 

អាន​អត្ថបទ៖ កំពូល​ស្មាតហ្វូន​ទាំង ៤ គីឡូ​ធ្ងន់​ហ៊ាន​តតាំង iPhone 6/6Plus

អាន​អត្ថបទ៖​ ចំណាយ​ពេល​បន្តិច​ស្វែង​យល់​​ពី​ក្តារ​ចុច​ខ្មែរ​លើ iOS 8

អាន​អត្ថបទ៖ N-Gage ​ទូរសព្ទ​​ល្បី​​​ជំនាន់​ឆ្នាំ ២០០៤ លេច​មុខ​ជា​ថ្មី​​នាំ​ឲ្យ​សង្ស័យ​ទីផ្សារ​ប្រើប្រាស់​

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

មតិយោបល់