- 2014-10-13 22:10:36
- ព័ត៌មាន
ហាងជាង ៩០០ នៅក្នុងប្រទេសកម្ពុជានឹងបំពាក់ប្រព័ន្ធ NFC ដើម្បីទូទាត់លុយ
- 2014-10-13 22:10:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហាងជាង ៩០០ នៅក្នុងប្រទេសកម្ពុជានឹងបំពាក់ប្រព័ន្ធ NFC ដើម្បីទូទាត់លុយ
ចន្លោះមិនឃើញ
នៅក្នុងខែធ្នូខាងមុខនេះ ហាងជាង ៩០០ កន្លែង នឹងភ្ជាប់ប្រព័ន្ធ NFC ដោយក្នុងនោះរួមមានហាងដែលជាដៃគូសែលកាតបានភ្ជាប់កម្មវិធី Cellcard Rewards។
លោក Laszlo Barta នាយកផ្នែកពាណិជ្ជកម្ម ក្រុមហ៊ុន សែលកាត បានឲ្យដឹងថា ក្រុមការងារសែលកាត បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីនាំយកបច្ចេកវិទ្យាទូទាត់ប្រាក់ថ្មីនេះជូនដល់អតិថិជន។
លោកបន្តថា អតិថិជនដែលមានកាត Cellcard Rewards និង Wing Wallet ត្រូវបានបង្កើតឡើងតាមប្រព័ន្ធបច្ចេកវិទ្យា NFC ដែលមានភាពងាយស្រួល ក្នុងការទូទាត់សាច់ប្រាក់តាមរយៈ Tap និង Go។
ការដែលបង្កើតឲ្យមានការទូទាត់ប្រព័ន្ធ NFC នេះអាចនឹងមិនចាំបាច់ប្រើប្រាស់កាតនៅថ្ងៃណាមួយ ហើយការទូទាត់អាចដំណើរការបានកាន់តែធំទូលាយដូចជាការទិញទំនិញតាមអនឡាញ និង P2P ជាដើម។
លោកសង្ឃឹមថា ក្រុមយុវវ័យនឹងឆាប់ទទួលយកបច្ចេកវិទ្យាដំបូងនេះ ហើយក្រុមហ៊ុននឹងបន្តបង្កើតភាពជាដៃគូរវាងហាងទំនិញ និង កន្លែងកម្សាន្ត។
ហាងនិងកន្លែងជាគោលដៅជាង ៩០០ ដែលគ្រោងប្រើសេវាកម្មគិតលុយតាមប្រព័ន្ធ NFC មានដូចជារោងភាពយន្ត Major Cineplex , ក្លិបកម្សាន្តប៊ូលីង Blu-O , KFC , Chattime , Toto Ramen និងហាងដទៃមួយចំនួនទៀត។
អានអត្ថបទ៖ ចំណាយពេលបន្តិចស្វែងយល់ពីក្តារចុចខ្មែរលើ iOS 8
អានអត្ថបទ៖ N-Gage ទូរសព្ទល្បីជំនាន់ឆ្នាំ ២០០៤ លេចមុខជាថ្មីនាំឲ្យសង្ស័យទីផ្សារប្រើប្រាស់
អានអត្ថបទ៖ ទូរសព្ទទាំង ១០ ម៉ូដែលឃើញហើយនឹកស្រណោះ
អានអត្ថបទ៖ ទូរសព្ទទាំង៦ ដែលមានតម្លៃរាប់លានដុល្លារ
អត្ថបទ៖ ដារ៉ាឆានី