• 2015-07-10 16:07:27
  • ព័ត៌មាន

​​រថយន្ត​ជាង ៤លាន​គ្រឿង​មិន​រលាស់​ពោង Honda ប្រកាស​អាសន្ន

  • 2015-07-10 16:07:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ករណី​រថយន្ត​មិន​រលាស់​ពោង​សុវត្ថិភាព​ ដែល​បណ្ដាល​ឲ្យ​មនុស្ស​៨នាក់ ​ស្លាប់ ត្រូវ​បាន​បាងកក​ប៉ុស្តិ៍​រាយការណ៍​ថា ​Honda កំពុង​ដុតដៃដុតជើង ប្រកាស​ប្រមែប្រមូល​រថយន្ត​មិន​តិច​ជាង ៤,៥លាន​គ្រឿង​ទេ (មិន​បញ្ជាក់​ម៉ូដែល) មក​ដោះស្រាយ​បញ្ហា​ជា​បន្ទាន់។ ​​

 

រឿង​រ៉ាវ​ឈឺក្បាល​ថ្មី​នេះ ​កើត​មាន​ឡើង​បន្ទាប់​ពី  Honda ​​​ប្រកាស​ប្រមូល​​រថយន្ត​របស់​ខ្លួននៅ​អាមេរិក ជាង ១០ម៉ឺន​​​​គ្រឿង​​​ ​ដែល​​មាន​បញ្ហា​ប្រព័ន្ធ​ពោង​សុវត្ថិភាព​​​ មាន​កម្លាំង​ផ្ទុះ​ខ្លាំង​ពេក ដែល​អាច​បង្ក​ជា​គ្រោះថ្នាក់​ដល់​អ្នក​បើកបរ កាល​ពី​​ខែ មីនា កន្លង​ទៅ​​។

 

 

គិត​ត្រឹម​៦ខែ​ដំបូង​នេះ ​ចំណូល​របស់​Honda ធ្លាក់​ចុះ​រហូត​ដល់​ទៅ ១៤% ដោយ​សារ​តែ​មាន​បញ្ហា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​លើ​ផ្នែក​ពោង​សុវត្ថិភាព ដែល​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន "តាកាតា"។

 

ក្រៅ​ពី​​Honda និង​ Nissan នៅ​ទីផ្សារ​អាមេរិក​សហគ្រាស​យានយន្ត​ធំៗ​២​ទៀតមាន GM និង BWM ​ក៏​មាន​បញ្ហា​នេះ​ដូច​គ្នា រហូត​ត្រូវ​បាន​អាជ្ញាធរ​ដាក់​សម្ពាធ​ដល់​ក្រុមហ៊ុន​ទាំង​នេះ កោះហៅ​រថយន្ត​ជាង ៣៤លាន​គ្រឿង ​មក​​ប្ដូរ ​និង​ជួសជុល​បញ្ហា​ពោង​សុវត្ថិភាព​វិញ។ ចំនួន​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ ជាប់​ជា​​​ចំនួន​ហៅ​ត្រឡប់​​រថយន្ត​​ដែល​មាន​បញ្ហា​លើ​ផ្នែក​នេះ (ពោង) ​ច្រើន​បំផុត​​ក្នុង​ប្រវត្តិសាស្ត្រ​លើ​ទឹកដី​ប្រទេស​មហាអំណាច​មួយ​នេះ។

 

ស្ថាប័ន​សុវត្ថិភាព​ផ្លូវគោក​សហរដ្ឋអាមេរិក បាន​អនុម័ត​ការ​ផាក​ពិន័យ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ពោង​សុវត្ថិភាព​​ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​តូក្យូ ​​"តាកាតា" ​ដែល​​បង្ក​បញ្ហា​នេះ ចំនួន​​ ១ម៉ឺន ៤ពាន់​ដុល្លារ​អាមេរិក ក្នុង​១ថ្ងៃៗ កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ ​ក្នុង​គោល​បំណង ​ឲ្យ​ក្រុមហ៊ុន​នេះ ផ្ដល់​ឯកសារ​​ស៊ើបអង្កេត​លើ​បញ្ហា​ពោង​សុវត្ថិភាព ​ដែល​កើត​មាន​ឡើង​ជាង ១០ឆ្នាំ​មក​នេះ។

 

ក្រុមហ៊ុន​ផ្គត់ផ្គង់​ពោង​សុវត្ថិភាព​ដ៏​ធំ​ឲ្យ​បណ្ដា​ក្រុមហ៊ុន​ផលិត​យាន​យន្ត​ធំៗ ​កំពុង​ប្រឈម​ចំពោះ​មុខ​ច្បាប់​លើ​ការ​ស៊ើបអង្កេត​លើ​ករណី​គ្រោះថ្នាក់​ដល់​ជីវិត​កន្លង​មក។ អ្នក​នាំ​ពាក្យ​របស់​ក្រុមហ៊ុន​នេះ​​ថា "ក្រុមហ៊ុន​ខ្លួន​ឯង​ផ្ទាល់​ក៏​សម្ដែង​ក្ដី​បារម្ភ និង​ដាក់​ការ​ស៊ើបអង្កេត​យ៉ាង​យកចិត្ត​ទុកដាក់​កម្រិត​អតិបរមា​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ដូចគ្នា ”។

 

អាន៖ ​រថយន្ត​ ​Mazda ​​​ជាង ៨ម៉ឺន​គ្រឿង​​ក៏​ជួប​​​​​បញ្ហា​ពោង​សុវត្ថិភាព​ដែរ​

អាន៖ ព័ត៌មាន​ទាំង​អស់​​ពី Honda

 

សម្រាប់​អ្នក​ប្រើប្រាស់​រថយន្ត ​ជជុះ​នៅ​កម្ពុជា ​តើ​ធ្លាប់​ព្រួយបារម្ភ​លើ​បញ្ហា ពោង​សុវត្ថិភាព​មិន​រលាស់​ដែរ​ឬ​ទេ?

 

 

ដោយ៖ ខ្លាឃ្មុំតូច ប្រភព៖ bangkokpost

មតិយោបល់