• 2015-07-01 16:04:18
  • ព័ត៌មាន

MediaPad X2 ចេញ​ឡង់​សេ មុន​ថ្ងៃ​សម្ពោធ​ចេញ​លក់​

  • 2015-07-01 16:04:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​យុវវ័យ​ក្មេងៗ​មួយ​ក្រុម​បាន​ចំណាយ​ពេល​ពេញ​មួយ​រសៀល​ចូល​រួម​ថត​ស្ពត​វីដេអូ​ខ្លី​មួយ ដើម្បី​ផ្សព្វផ្សាយ​ពី Phablet ស៊េរី​ថ្មី MediaPad X2 របស់​ក្រុមហ៊ុន Huawei។

 

 

ជាមួយ​ការ​បញ្ចេញ​កាយវិការ​បែប Cute Cute ពួកគេ​បាន​សំដែង​​​ដោយ​បង្ហាញ​ការ​ចាប់​អារម្មណ៍​ទៅ​លើ​ឧបករណ៍ MediaPad X2 ដូចជា​ទៅ​លើ​បច្ចេកវិទ្យា​កាមេរ៉ា ការ​រចនា​រូបរាង​ក៏​ដូចជា​ចំណុច​ពិសេសៗ​ជា​ច្រើន​ទៀត។

 

​អ្នក​ដឹកនាំ​ថត​ស្ពត​នេះ​បាន​ឲ្យ​ដឹង​ថា អ្នក​​ចូលរួមថត​ស្ពត​វីដេអូ​ខ្លី​នេះ​ជា​សិស្ស​និស្សិត​មក​ពី​វិទ្យាល័យ​និង​មហាវិទ្យាល័យ​នានា ​ដែល​បាន​ចូលរួម​ថត​ស្ពត​វីដែអូ​ខ្លី​ដើម្បី​ផ្សព្វផ្សាយ​ពី​​ MediaPad X2 ដែល​​គ្រោង​ចេញ​លក់​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

 

អ្នក​ដឹកនាំ​នោះ​បាន​បន្ត​ថា ការ​ជ្រើសរើស​យុវវ័យ​ក្មេង​ៗ ដោយសារ​ពួកគេ​​មាន​​មនុស្ស​ដែល​មាន​សក្ដានុពល មាន​ភាព Update ទៅ​បច្ចេកវិទ្យា​​ដែល​​អាច​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ពី​មហាជន។

 

 

​ក្រុមហ៊ុន​ Huawei បាន​​ឲ្យ​ដឹង​ថា ស្ពត​វីដេអូ​ខ្លី​នេះ​នឹង​យក​ទៅ​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​ព័ត៌មាន​នានា​ឆាប់ៗ ក៏​ដូចជា​នៅ​លើ​បណ្ដាញ​សង្គម​ផង​ដែរ នៅ​ពេល​ដែល​ MediaPad X2 នឹង​មក​ដល់​ទីផ្សារ​ប្រទេស​កម្ពុជា​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ៕

 

អត្ថបទ​និង​វីដេអូ៖ ប៊ុណ្ណារ៉ា

មតិយោបល់