- 2015-06-19 16:51:43
- ព័ត៌មាន
BMW គ្រោងផលិតរថយន្តដែលជិះបាន ២៥០គីឡូម៉ែត្រក្នុងមួយលីត្រ
- 2015-06-19 16:51:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
BMW គ្រោងផលិតរថយន្តដែលជិះបាន ២៥០គីឡូម៉ែត្រក្នុងមួយលីត្រ
ចន្លោះមិនឃើញ
ក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង់ BMW បានឲ្យដឹងថាខ្លួនកំពុងតែសិក្សាលើគម្រោងការផលិតរថយន្តមួយដែលអាចសន្សំសំចៃប្រេងឥន្ធនៈបានច្រើនបំផុត។
រថយន្ត BMW ដែលស្ថិតក្នុងគំរូនៅឡើយ
យោងតាមប្រភព Automobilwoche បានរាយការណ៍ថា រថយន្តដែលក្រុមហ៊ុន BMW កំពុងតែសិក្សានេះគឺស៊ីសាំងតែ ០,៤លីត្រប៉ុណ្ណោះ ក្នុងចម្ងាយដី១០០គីឡូម៉ែត្រ បើគិតក្នុងមួយលីត្រគឺអាចរត់បានដល់ទៅ២៥០គ.ម ឯណោះ។ ប្រភពបានឲ្យដឹងទៀតថារថយន្តនេះផលិតពីសារធាតុកាបូនដែលអាចផ្ទុកមនុស្សបានចំនួនបួននាក់ ជាមួយទម្ងន់ត្រឹមតែ ១,២តោន ស្រាលជាង BMW i8 ប្រមាណជា៣០០គីឡូក្រាម។ រថយន្ត Hybrid នេះនឹងដើរដោយ ម៉ូទ័រអគ្គិសនីមួយ ជាមួយម៉ាស៊ីនដែលដើរដោយប្រេងមួយ ហើយម៉ាស៊ីនប្រេងនេះមាននាទីបម្លែងថាមពលទៅឲ្យម៉ូទ័រអគ្គិសនី។
បច្ចុប្បន្ន រថយន្តដែលស៊ីប្រេងតិចជាងគេគឺ Volkswagen’s XL1 ដែលប្រើប្រេងត្រឹមមួយលីត្រ សម្រាប់ចម្ងាយផ្លូវ១០០គីឡូម៉ែត្រ៕
អាន៖ Mark Zuckerberg ផ្ដល់៥លានដុល្លារ ដើម្បីជួយជនអន្តោប្រវេសន៍នៅអាមេរិកបានចូលសាលា
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ worldcarfans, digitaltrends