- 2015-06-19 16:58:59
- ព័ត៌មាន
Nokia ថានឹងហក់ចូលទីផ្សារទូរសព្ទផ្ទាល់ខ្លួនវិញនៅឆ្នាំក្រោយ
- 2015-06-19 16:58:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Nokia ថានឹងហក់ចូលទីផ្សារទូរសព្ទផ្ទាល់ខ្លួនវិញនៅឆ្នាំក្រោយ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Nokia បានសម្រេចចិត្តថាខ្លួននឹងត្រលប់ចូលក្នុងទីផ្សារផលិតទូរសព្ទរបស់ខ្លួនវិញភ្លាមៗ បន្ទាប់ពីកិច្ចសន្យារបស់ខ្លួនជាមួយក្រុមហ៊ុន Microsoft បញ្ចប់នៅឆ្នាំ ២០១៦។
ក្នុងកិច្ចសម្ភាសន៍ជាមួយនឹងសារព័ត៌មានរបស់អាល្លឺម៉ង់ Manager Magazin នាយកប្រតិបត្តិរបស់ Nokia លោក Rajeev Suri បានបញ្ជាក់ថា Nokia នឹងវិលត្រលប់មកធ្វើការរចនា និង ដាក់អាជ្ញាប័ណ្ណផ្ទាល់លើទូរសព្ទរបស់ខ្លួនវិញ។
ក្រុមហ៊ុនផលិតទូរសព្ទរបស់ប្រទេសហ្វាំងឡង់មួយនេះបានលក់ឈ្មោះ Brand ទូរសព្ទរបស់ខ្លួនទៅឲ្យក្រុមហ៊ុន Microsoft ក្នុងឆ្នាំ ២០១៤ បន្ទាប់ពីខ្លួនបានបរាជ័យក្នុងការប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន Apple និង Samsung។
បើទោះបីជា Nokia បានអះអាងដូចនេះក្ដី ប៉ុន្តែត្រូវរង់ចាំរហូតដល់កិច្ចសន្យាត្រូវបានបញ្ចប់ជាមួយនឹងក្រុមហ៊ុន Microsoft នៅត្រីមាសទី៤ឆ្នាំ ២០១៦ សិន៕
អានបន្ត៖ Nokia N1 ឈានជើងដល់ចិនហើយតើ!
ប្រែសម្រួល៖ សំនៀង ប្រភព៖ Techrada