- 2015-05-29 20:44:05
- ព័ត៌មាន
"យក្សអរ" ហ្គេមខ្មែរថ្មី១ទៀតដាក់លើ Play Store ដើមខែក្រោយ
- 2015-05-29 20:44:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
"យក្សអរ" ហ្គេមខ្មែរថ្មី១ទៀតដាក់លើ Play Store ដើមខែក្រោយ
ចន្លោះមិនឃើញ
"យក្សអរ" (Yak Aww) ជាហ្គេមជាស្នាដៃក្រុមកូនខ្មែរ Sabay Osja ដែលគ្រោងនឹងមានលើ Play Store ដើមខែក្រោយនេះ។
លោក អៀ អ៊ុយ ប្រធានក្រុមផលិតហ្គេមនៃ Sabay Osja លើកឡើងថា "យក្សអរ" គ្រោងដាក់ឲ្យប្រិយមិត្តទាញពី Play Store ចាប់ពីថ្ងៃទី ២ ដើមខែមិថុនាខាងមុខនេះ។ ហ្គេមនេះដាក់ឲ្យលេងលើ Play Store ជាការសាកល្បង និង ដើម្បីឲ្យប្រិយមិត្តបានស្គាល់ហ្គេមមួយនេះកាន់ច្រើន។ ជាងនេះទៅទៀត បើសកម្មភាពពេលលេងមានបញ្ហាផ្សេងៗក្រុមលោកនឹងធ្វើដំណោះស្រាយ ដើម្បីឲ្យការលេងរលូនខណៈមានការ Feedback ពីអ្នកលេង។
តម្រូវការសម្រាប់ Smartphone ឬTablet ដែលហ្គេមថ្មីនេះអាចដំណើរការបានគឺចាប់ពី Versions Android 2.3 ឡើង និង សមត្ថភាពទូរសព្ទមិនខ្ពស់ពេកក៏អាចលេងហ្គេមនេះបានដែរ។សម្រាប់ AppStore វិញ ជាជំហ៊ានបន្ទាប់ បើសិនជា (បរិមាណទាញយក) ពី Play Store ជោគជ័យ។
លោកបន្តថា "យក្សអរ" គឺ លេងបែបស៊ីពណ៌ដោយកាត់ ៣ ពណ៌ជាប់គ្នានឹងបានពិន្ទុ និងមានការកាត់ស៊ីច្រើនបែបធ្វើឲ្យប្រិយមិត្តនឹកស្មានមិនដល់ដើម្បីបានពិន្ទុច្រើនជាងកាត់ ៣ ពណ៌។ ការលេងត្រូវសន្សំពិន្ទុកាត់ស៊ីឲ្យបានច្រើនក្នុងរយៈពេលកំណត់ ៦០ វិនាទីក្នុង ១ វគ្គ និងវគ្គបន្ទាប់ជាច្រើនប្លែកៗដែលពិបាកលេងពីមួយវគ្គទៅមួយវគ្គ។ ក្នុងជំហានទី ១ នេះប្រិយមិត្តអាចធ្វើការប្រកួតប្រជែងនឹងមិត្តភ័ក្ដិ Facebook បាន។ ក្នុង ១ សប្ដាហ៍ចម្រាញ់យកអ្នកឈ្នះ ៣ នាក់ ហើយម្នាក់ៗអាចទទួលបានរង្វាន់ផ្សេងៗដែលហ្គេមផ្ដល់ឲ្យ។ ចំណែកជំហានទី ២ កាន់តែពិសេសកំពុងរៀបចំក្នុងជ័យជំនះប្រិយមិត្ត ដោយមានការផ្ដល់រង្វាន់បន្ថែមខាងក្រៅផងដែរ។
លោក សង្ឃឹមថា "យក្សអរ" នឹងទទួលបានការគាំទ្រខ្លាំងដូច Asva The Monkey ដែរហើយសូមឲ្យប្រិយមិត្តក្នុងនឹងក្រៅប្រទេសនៅតែបន្តការគាំទ្រ ក្រុមលោក។ Asva The Monkey ក៏ជាស្នាដៃក្រុម Sabay Osja លេចធ្លោលើឆាកអន្តរជាតិហើយក៏មានអ្នកទាញយកជាង ១៤ ម៉ឺនដងពីអ្នកប្រើប្រាស់ជុំវិញពិភពលោកទាំងនៅលើ iOS និង Android។ ភាគច្រើនអ្នកទាញយកច្រើននៅក្រៅប្រទេស ខណៈនៅក្នុងប្រទេសចំនួននៅមានកម្រិតនៅឡើយ។
ចុចអាន៖ Osja Studio តំណាងឲ្យកម្ពុជាដណ្ដើមមេដាយមាសផ្អើលសមាជិកអាស៊ាន
អត្ថបទ៖ ដារ៉ាឆានី