• 2015-05-29 17:59:31
  • ព័ត៌មាន

បច្ចុប្បន្ន Laura Mam ក្លាយ​ជា ទូត​សុច្ឆន្ទៈ​ ឲ្យ​ក្រុមហ៊ុន ៣ ដឹង​ថា មាន​ក្រុមហ៊ុន​ណាខ្លះ​អត់?

  • 2015-05-29 17:59:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ដើម​ខែ  និង ចុង មេសា ឆ្នាំ ២០១៥ តារា​ចម្រៀង​កូន​ខ្មែរ​សញ្ជាតិ​អាមេរិក កញ្ញា Laura Mam  ត្រូវ​បាន​ក្រុមហ៊ុន​បច្ចេកវិទ្យា ៣  តែងតាំង​ជា​ទូត​សុច្ឆន្ទៈ ដើម្បី​ផ្សព្វផ្សាយ​ផលិតផល​របស់​ខ្លួន។

 

ក្រុមហ៊ុន​ បច្ចេកវិទ្យាទី ១ គឺ​ជា ក្រុមហ៊ុន​បណ្ដាញ​​ទូរសព្ទ​ចល័ត Smart ។

 

 

ក្រុម​ធំ​មួយ​នេះ បាន​តែងតាំង​កញ្ញា Laura Mam ជា​​ទូត​សុច្ឆន្ទៈ កាល​ពី​ថ្ងៃ​ទី០៨ ខែ មេសា ឆ្នាំ ២០១៥ ។ Smart បាន​ទិញ​សិទ្ធិ​បទ​ចម្រៀង​របស់​នាង ដើម្បី​ដាក់​បញ្ចូល​នៅ​ក្នុង​កម្ម​វិធី​តន្ត្រី​ Smart Music។

 

បទ​ចម្រៀង​របស់ Laura Mam  ជាង​ ២០ បទ ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​កម្មវិធី​នេះ ហើយ​នាង គឺ​ជា​ តារា​ចម្រៀង​ខ្មែរ​ទី ១ ដែល​ត្រូវ​បាន​ក្រុមហ៊ុន Smart ទិញ​សិទ្ធិ។

 

ក្រុមហ៊ុន Smart បាន​ទិញ​សិទ្ធិ​​​ផ្តាច់​មុខ​ក្នុង​ការ​​ប្រើប្រាស់​​បទ​ចម្រៀង​ របស់​ក្រុមហ៊ុន Universal Music ​ដែល​​មាន​បទ​ចម្រៀង​របស់​តារា​ចម្រៀង​ល្បីៗ​ដូចជា Justin Bieber, Taylor Swift ជាដើម  ដើម្បី​ប្រើ​ប្រាស់​ដោយ​ស្របច្បាប់ តាម​រយៈ​ការ Download ​និង ​ដាក់​ជា Smart Tune ក្នុង​ទូរសព្ទ​ដៃ​ជា​ដើម។ ចំពោះ​តម្លៃ​ដែល​នាង​ទទួល​បាន​ពី​ការ​លក់​កម្មសិទ្ធិ​ចម្រៀង​​​ទាំង​នោះ Laura Mam ​មិន​បាន​បញ្ជាក់​នោះ​ទេ។

 

ក្រុមហ៊ុន​ បច្ចេកវិទ្យាទី ២ គឺ​ជា ក្រុមហ៊ុន Sony ។

 

 

 

ក្រុមហ៊ុន​អេឡិចត្រូនិក​ដ៏​ធំ​មួយ​នេះ បាន​តែង​តាំង Laura Mam ជា​​ទូត​សុច្ឆន្ទៈ កាល​ពី​ថ្ងៃ​ទី ២៩ ខែ មេសា ឆ្នាំ ២០១៥ ជា​មួយ​ផលិតផល​កាស​ស្ដាប់​ស៊េរី MDR។

 

កាស​ស្ដាប់​ស៊េរី​ថ្មី​នេះ​ម៉ូដែល MDR-1ADAC ​មាន​កម្រិត​ Hi-Resolution Audio ខ្ពស់ ដែល​អាច​ភ្ជាប់​កាស​ទៅ​នឹង​ទូរសព្ទ​តាម​រយៈ​រន្ធ​ USB បាន​ថែម​ទៀត​ផង។ លើស​ពី​នេះ​កាស​នេះ​ បាន​បំពាក់​បន្ថែម​នូវ​បច្ចេកវិទ្យា​ Hi-Res Audio ដែល​មាន​សមត្ថភាព​ផ្ដល់​កម្រិត​សំឡេង​កាន់​តែ​ប្រសើរ​ហៅ​ថា “Master Quality Sound”។ MDR-1ADAC ប្រើ​ប្រាស់​ថ្ម​សាក​ដោយ​ការ​សាក​ត្រឹម​តែ​ ១ ម៉ោង​អាច​ប្រើ​រហូត ៨ ម៉ោង។  កាសMDR-1ADAC ខាង​លើ​នេះ Laura Mam បាន​ពាក់​ក្នុង​ថត MV ថ្មី​របស់​នាង​ គឺ​បទ រាំ​ម៉ាឌីហ្សុន ដែល​កំពុង​ពេញ​និយម​នា បច្ចុប្បន្ន​។

 

ក្រុមហ៊ុន​ ទី ៣ គឺ​ជា​ក្រុមហ៊ុន  WorldBridge Commerce ការ​តែងតាំង​ជា​ទូត​សុច្ឆន្ទៈ ដើម្បី​ផ្សព្វផ្សាយ​​ឲ្យ​ក្រុមហ៊ុន  WorldBridge Commerce កញ្ញា  Laura Mam មិន​បាន​ចាំកាលបរិច្ឆេទនោះ​​ឡើយ។  ដូច​គ្នា​ផង​ដែរ តារា​ចម្រៀង​កូន​ខ្មែរ​សញ្ជាតិ​អាមេរិក​ម្នាក់​នេះ មិន​បាន​ប្រាប់​ពី​តម្លៃ​ខ្លួន ដែល​នាង​ទទួល​បាន ក្នុង​តំណែង​ជា​ទូត​សុច្ឆន្ទៈ ពី​ក្រុមហ៊ុន​​អនឡាញ​ ​​ខាង​លើ​នោះ​ឡើយ ទោះ​បី​ជា​មាន​ការ​ជជីក​សួរ​យ៉ាង​ណា​ក្ដី៕

 

អត្ថបទ៖ ខុត សីហា

មតិយោបល់