• 2015-05-22 23:23:00
  • ព័ត៌មាន

ស្រោម​ទូរស័ព្ទ​ដៃ ​វីរៈបុរស​ក្នុង​រឿង Avengers អាច​ការពារ ​Galaxy S6/ S6 edge?

  • 2015-05-22 23:23:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិន​បើ​អ្នក​បាន​ទស្សនា​រឿងAvengers: Age of Ultron តើ​អ្នក​មាន​ចាប់​អារម្មណ៍​ដែរ​ទេ ថា​តួអង្គ​ក្នុង​រឿង Avengersប្រើ​ទូរស័ព្ទ​ម៉ាក​អ្វី?​ សូម​ងាក​មក​មើល​រូបភាព​ខាង​ក្រោម​នេះ! ថ្មី​ៗ​នេះ ក្រុម​ហ៊ុន Samsung បាន​ប្រកាស​ផលិត​សម្បក​ទូរស័ព្ទដៃ Samsung Galaxy S6/ S6 Edge​ ដែល​មាន​រូប​តួ​អង្គ​ក្នុង​រឿងAvengers ដែល​កំពុង​ល្បីល្បាញ​ និង​ពេញ​និយម​បំផុត​នៅ​លើ​ទីផ្សារ​ពិភពលោក។

 

រឿងAvenger គឺ​ជា​ខ្សែ​ភាពយន្ត​ដ៏​ល្បីល្បាញ​របស់​អាមេរិក ដែល​បាន​និង​កំពុង​តែ​ដាក់​បញ្ចាំង​នៅ​កម្ពុជា​ កាល​ពី​ដើម​ខែឧសភា  ដោយ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​ទស្សនិកជន។ ជាមួយ​គ្នា​នោះ​ នៅ​ក្នុង​ឈុត​ចុង​ក្រោយ​នៅ​ក្នុង​រឿង​Avengersបាន​បង្ហាញ​យ៉ាង​ច្បាស់​នូវ​រូបរាង​ដ៏​ស្រស់​សង្ហារ​បស់​ទូរស័ព្ទដៃ Samsung Galaxy S6/ S6 Edgeស័ក្តិ​សម​ឥត​ខ្ចោះ ជាមួយ​នឹង​ភាព​ស្រស់​សង្ហា ពោរពេញ​ដោយ​ភាព​ក្លាហាន របស់​តួអង្គ ដើម្បី​ឆ្ពោះ​ទៅ​រក​ជោគជ័យ។

 

 

កាល​ពី​ពេល​ថ្មីៗ​នេះ​ ក្រុមហ៊ុន Samsung និង Marvel បាន​ប្រកាស​ផ្តល់​ជូន​ជា​ផ្លូវ​ការ​នូវ​ស្រោម​ទូរស័ព្ទ​ដៃ​ដ៏​ស្រស់​ស្អាត និង​គួរ​ឲ្យ​ទាក់​ទាញ មាន​ដូច​ជា​រូប​តួអង្គ Iron Man, Captain America, Hulk និង​ Thor ដែល​កំពុង​តែ​ដាក់​លក់​នៅ លើ​ទី​ផ្សារ ក្នុង​ប្រទេស​ជា​ច្រើន ក្នុង​នោះ គេ​ក៏​សង្កេត​ឃើញ​មាន​ទីផ្សារ​ប្រទេស​កម្ពុជា​ផង​ដែរ។

 

គេហទំព័រ​បរទេស​ជា​ច្រើនក៏​បាន​លើក​ឡើង​ផង​ដែរ ជាមួយ​នឹង​ភាព​អស្ចារ្យ​នៃ Galaxy S6 Iron Man និង ព័ត៌មាន​កាន់​តែ​ភ្ញាក់​ផ្អើល​ជាមួយ​នឹង​ការ​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​របស់ ​Samsung Qi ដែល​ជា​ឧបករណ៍​សាក​ថ្ម​ឥត​ខ្សែ​របស់ Galaxy S6 រចនា​ឡើង​មាន​រាង​ដូច​ជា​ខែល​របស់​តួអង្គCaptain America​។​

 

 

វេបសាយ​ទាំង​នោះ​បាន​អធិប្បាយ​ទៀត​ថា៖ ពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់​ដែល Galaxy S6 របស់​អ្នក​បាន​ទទួល​នូវ​ថាមពល​ដ៏​មហិមា​ដំបូង​បង្អស់​ពី Avengers​។​ ឧបករណ៍​សាក​ថ្ម​ដែល​បាន​រចនា​រូបរាង​ស្តើង​និង​ភ្លឺ​រលោង ជាមួយ​នឹង​ការ​បញ្ចូល​ថ្ម​របស់ ប្រព័ន្ធ​សាក​ថ្ម​ឥត​ខ្សែ Qi ហើយ​និង​ការ​បំពាក់​ទៅ​ដោយ LED ដែល​អាច​ប្រើប្រាស់​បាន​គ្រប់​ស្ថានការណ៍។

 

ស្រោម​ទូរស័ព្ទ Samsung Galaxy S6ដែល​មាន​រូបភាព​តួអង្គ​វីរៈបុរស Avenger​​ នឹង​ការពារ​ទូរស័ព្ទ​ដ៏​ទំនើប​របស់​អ្នក។ សូម​កុំ​មាន​ការ​ព្រួយ​បារម្ភ​អី! រាល់​គ្រប់​ស្រោមទូរស័ព្ទ​ដ៏​អស្ចារ្យ​នេះ​នឹង​មិន​ធ្វើ​ទូរស័ព្ទ​លោក​អ្នក​មាន​រាង​ក្រាស់​ប៉ោង​នោះ​ទេ​តែ​​វា​​នឹង​រក្សា​ភាព​ភ្លឺ​និង​រូបរាង​ស្តើង​ដ៏​ស្រស់​ស្អាត​ដល់​លោក​អ្នក។​ តើ​អ្នក​ចង់​បាន​អ្នក ការពារ​ដ៏​អស្ចារ្យ​បែប​នេះ​ទេ?

 

អំពីក្រុមហ៊ុន Samsung Electronics co., Ltd

 

គឺជា​ក្រុមហ៊ុននាំ​មុខគេលើ​ពិភពលោក​ផ្នែកបច្ចេកវិជ្ជា​ដោយផ្តល់លទ្ធភាព​ថ្មីៗ​ជូន​មនុស្ស​គ្រប់រូប​គ្រប់​ទីក​ន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើង​កំពុង​តែ​ផ្លាស់​ប្តូរឲ្យ​កាន់តែ​ប្រ​សើរ​​ឡើង​នូវពិភព ទូរទស្សន៍ ស្មាត​ហ្វូន កុំព្យូទ័រ​ផ្ទាល់​ខ្លួន កុំព្យូទ័រ​លើតុ ម៉ាស៊ីន​ថត​រូប ឧបករណ៍​ផ្ទះ​បាយ ម៉ាស៊ីន​ថត​ចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេងៗ ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ដំណោះ​ស្រាយ​ផ្សេងៗ​ប្រើ​ប្រព័ន្ធ  LED ។ យើង មាន​បុគ្គលិក​ចំនួន ៣០៧​០០០ នាក់ នៅទូទំាង ៨៤ ប្រទេស​ដោយ​​មាន​បរិមាណ​លក់​ប្រចាំ​ឆ្នាំ ចំនួន​ ១៩៦​ ពាន់​លាន​ដុល្លារ​អាមេរិក។ ព័ត៌មានបន្ថែម សូម​មើលគេហទំព័រ www.samsung.comនិង global.samsungtomorrow.comអត្ថបទ៖ ពាណិជ្ជកម្ម

មតិយោបល់