• 2015-05-04 18:46:47
  • ព័ត៌មាន

Yamaha បង្ហាញ​ម៉ូតូ​​ធំ​​​ថ្មី​​ពីរ​​ម៉ូដែល​សម្រាប់​​ឆ្នាំ​២០១៦

  • 2015-05-04 18:46:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​​សប្តាហ៍​មុន​នេះ ​ក្រុម​ហ៊ុន​ Yamaha បាន​រៀប​ចំ​កម្ម​វិធី​សម្ពោធ​ជា​ផ្លូវ​ការ​ម៉ូតូ​ធំ​២​ម៉ូដែល​ថ្មី​គឺ​ FZ-FI ​និង​ FZ S-FI 2016 នៅ​ឯ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។

 

 

 

ម៉ូតូ​ធំ​ទាំង​ពីរ​ម៉ូដែល​នេះ​ ត្រូវ​បាន​ក្រុមហ៊ុន​អះអាង​​បាន​បំពាក់​បន្ថែម​នូវ​បច្ចេកទេស​ថ្មីៗ​ និង​ទំនើប​ៗ​ជា​ច្រើន​ដូច​ជា​ ប្រព័ន្ធ​ប៊ិច​ និង​ប្រព័ន្ធ​ Blue Core ​ដែល​ជួយ​ឲ្យ​ម៉ាស៊ីន​កាន់​តែ​ត្រជាក់​ និង​ជួយ​សន្សំ​សំចៃ​ប្រេង​សំាង​កាន់​តែ​ខ្លាំង​។

 

មិន​តែ​ប៉ុណ្ណោះ​តួ​ម៉ូតូ​មាន​លក្ខណៈ​ស្រាល​ងាយ​ស្រួល​ ក្នុង​ការ​បត់​បែន​ក្នុង​ទី​ក្រុង​ពេល​មាន​ការ​កក​ស្ទះ​មាន​សន្ទុះ​ល្អ​ក្នុង​ការ​បង្កើន​ល្បឿន​។ ចំពោះ​តម្លៃ​សម្រាប់​ម៉ូដែល​ទាំង​ពីរ​នេះ​មាន​លក្ខណៈ​ខុស​គ្នា​បន្តិច​បន្តួច​ ដោយ​ FZ-FI មាន​​តម្លៃ​ ៣.៣០០ ​ដុល្លារ រី​ឯ ​FZ S-FI​ មាន​​តម្លៃ ៣.៤៥0​ដុល្លារ​ ហើយ​មាន​បួន​ពណ៌​សម្រាប់​ជ្រើស​រើស​គឺ​ ក្រហម​ ខ្មៅ ទឹក​ក្រូច​ និង​ ខៀវ​។​

 

អត្ថបទ​៖ ហៃ​ សុខ​ហេង​

មតិយោបល់