• 2015-04-30 21:22:14
  • ព័ត៌មាន

​កាស​ Sony ឡូរ៉ា ម៉ម​ពាក់ក្នុង​ MV រាំ​ម៉ាឌីហ្សុន មាន​លើ​ទីផ្សារ​កម្ពុជាហើយ

  • 2015-04-30 21:22:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មិន​ទាន់​បាន​ ២ សប្ដាហ៍​ស្រួល​បួល​ផង​ក្រុម​ហ៊ុន​ Sony បញ្ចេញ​ កាស​ស្ដាប់​ស៊េរី MDR ទំនើប​ចុង​ក្រោយ​បំផុត​លើ​ទីផ្សារ​កម្ពុជា​បន្ថែម​ដែល​កាស​នេះ​ ឡូរ៉ា ម៉ម​ ពាក់​ក្នុង MV ថ្មី​របស់​នាង​ គឺ​បទ រាំ​ម៉ាឌីហ្សុន។

 

 

 

​​កាស​ស្ដាប់​ស៊េរី​ថ្មី​នេះ​ម៉ូដែល MDR-1ADAC ​មាន​កម្រិត​ Hi-Resolution Audio ខ្ពស់ ដែល​អាច​ភ្ជាប់​កាស​ទៅ​នឹង​ទូរសព្ទ​តាម​រយៈ​រន្ធ​ USB បាន​ថែម​ទៀត​ផង។ លើស​ពី​នេះ​កាស​នេះ​បាន​បំពាក់​បន្ថែម​នូវ​បច្ចេកវិទ្យា​ Hi-Res Audio ដែល​មាន​សមត្ថភាព​ផ្ដល់​កម្រិត​សំឡេង​កាន់​តែ​ប្រសើរ​ហៅ​ថា "Master Quality Sound”។ MDR-1ADAC ប្រើ​ប្រាស់​ថ្ម​សាក​ដោយ​ការ​សាក​ត្រឹម​តែ​ ១ ម៉ោង​អាច​ប្រើ​រហូត ៨ ម៉ោង។

 

 

សម្រាប់​តម្លៃ​លក់​លើ​ទីផ្សារ​ប្រហែល​ជាង ៣០០ ដុល្លារ​អាច​រក​បាន​នៅ​ Kfour ផ្សារ​ទំនើប​សូរិយា។

 

ចុច​អាន៖ ស្ងាត់​ៗ​ Sony បញ្ចេញ​ផលិតផល​ ៣ ក្នុង​ខែ​មេសា​បុក​ទីផ្សារ​កម្ពុជា

 

អត្ថបទ៖ ដារ៉ាឆានី​

មតិយោបល់