- 2015-04-27 17:56:38
- ព័ត៌មាន
សិស្សនិស្សិត ១៥ នាក់ប្រកួតគ្នារចនារូបភាពលើទូរសព្ទ
- 2015-04-27 17:56:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សិស្សនិស្សិត ១៥ នាក់ប្រកួតគ្នារចនារូបភាពលើទូរសព្ទ
ចន្លោះមិនឃើញ
កាលពីសប្តាហ៍មុននេះ មានការប្រកួតប្រជែងការរចនារូបភាពលើទូរសព្ទ ដែលមានការចូលរួមពីសិស្សនិស្សិតមកពីសាលានានា។ កម្មវិធីនេះ តម្រូវឲ្យអ្នកចូលរួមបង្ហាញពីសមត្ថភាពការឌីហ្សាញរូបភាពដ៏ទាក់ទាញជាងគេ ដើម្បីក្លាយជាជយលាភី។
លោក មាជ សម្បត្តិ អ្នកគ្រប់គ្រងផ្នែកលក់របស់ក្រុមហ៊ុន G Gear ដែលរៀបចំកម្មវិធីនេះបានឲ្យដឹងថា នេះជាលើកទី ២ ដែលក្រុមហ៊ុនបានរៀបចំការប្រកួតរចនារូបភាពលើទូរសព្ទ ដោយមានការចូលរួមពីសិស្សនិស្សិតមកពីសាលានានា។ វិញ្ញាសាគឺតម្រូវឲ្យបេក្ខជនប្រកួតរចនាដោយផ្ទាល់លើទួរសព្ទ AKA ដើម្បីទទួលជាជយលាភី។
លោកថា បេក្ខជនដែលបានចូលរួមនេះ គឺបន្ទាប់ពីជម្រុះចេញពីបេក្ខជនរាប់រយនាក់ទៀតនៅជុំទីមួយ និងចម្រាញ់នៅសល់តែ ១៥ នាក់ដើម្បីឆ្លងមកជុំចុងក្រោយ។
"ដំបូងយើងឲ្យបេក្ខជនទាំងអស់ចូលរួមរចនារូបភាពនៅលើក្រដាស បន្ទាប់មកពីទើបវាយតម្លៃរកស្នាដៃដ៏លេចធ្លោបំផុតដើម្បីមកប្រកួតប្រជែងគ្នារចនានៅលើទូរសព្ទនៅវគ្គផ្តាច់ព្រ័ត្រ"។
លោកបញ្ជាក់ថា បេក្ខជនចំនួន ៣ រូប ដែលជាប់ជាជយលាភីនៅវគ្គផ្តាច់ព្រ័ត្រនឹងទទួលបានប្រាក់ ប័ណ្ណសរសើរ និង ទូរសព្ទម្នាក់មួយគ្រឿង។
គោលការណ៍សម្រាប់វាយតម្លៃសម្រាប់ជយលាភីគឺ ៥០ ភាគរយពីណៈកម្មការដោយមើលលើគំនិតច្នៃប្រឌិតការរចនារបស់បេក្ខជន និង ៥០ ភាគរយទៀតសម្រេចទៅលើការបោះឆ្នោតនៃចំនួន Like របស់ប្រិយមិត្តតាមរយៈបណ្ដាញសង្គម Facebook និង Youtube។
ចុចអាន៖ ស្ងាត់ៗ Sony បញ្ចេញផលិតផល ៣ ក្នុងខែមេសាបុកទីផ្សារកម្ពុជា
អត្ថបទ៖ ដារ៉ាឆានី