• 2015-04-24 17:56:43
  • ព័ត៌មាន

ស្ងាត់​ៗ​ Sony បញ្ចេញ​ផលិតផល​ ៣ ក្នុង​ខែ​មេសា​បុក​ទីផ្សារ​កម្ពុជា

  • 2015-04-24 17:56:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្សិលមិញ​នេះ ​ក្រុម​ហ៊ុន​ Sony បាន​បញ្ចេញ​ផលិត​ផល​របស់​ខ្លួន​ចំនួន​ ៣ បន្ថែម​លើ​ទីផ្សារ​កម្ពុជា​ដូច​ជា ម៉ាស៊ីន​បញ្ចាំង​ស្លាយ រួម​ទាំង​កាមេរ៉ាស៊េរី​ថ្មី​​ ២ ប្រភេទ​ផ្សេង​គ្នា។

 

 

លោក រតនា សោភ័ណ​ នាយក​ប្រតិបត្តិ​ ICE បាន​ឲ្យ​ដឹង​ថា ម៉ាស៊ីន​បញ្ចាំង​ស្លាយ​នោះ​ម៉ូដែល Sony VPL-FHZ700L ប្រភេទ 3LCD រួម​នឹង WUXGA ដែល​​អាច​បិទ​បើក​ភ្លាម​ៗ និង​អាច​កំណត់​រយៈ​ពេល​នៃ​ការ​បញ្ចាំង ខុស​ពី​ម៉ាស៊ីន​បញ្ចាំង​ពន្លឺ​ដើរ​ដោយ​អំពូល។ VPL-FHZ700L មាន​អាយុកាល​ប្រើ​បាន​ ២ ម៉ឺន​ម៉ោង ហើយ​អ្វី​ពិសេស​បំផុត​លើ​ម៉ាស៊ីន​មួយ​នេះ​អាច​បញ្ចាំង​រួម​បញ្ចូល​គ្នា​ពី​ម៉ាស៊ីន​បញ្ចាំង​ច្រើន​បង្កើត​បាន​ជា​រូបភាព​ធំ​មួយ។ ឧបករណ៍​នេះ​ជួយ​សម្រួល​ដល់​វិស័យ​ អប់​រំ អង្គការ​ និង សារមន្ទីរ ជាដើម។​

 

 

ចំណែក​ឧបករណ៍​មួយ​ទៀត​គឺ កាមេរ៉ា​មាន​លក្ខណៈ​​រៀប​ចំ​សន្និសីទ​វីដេអូ​ឥត​ខ្សែ Sony PCS-XC1 សម្រាប់​ប្រើ​ប្រាស់​ក្នុង​កិច្ច​ប្រជុំ គ្រប់​ទី​កន្លែង​ផ្សេង​ៗ​គ្នា​បាន​ ឬ ប្រើ​ប្រាស់​ក្នុង​គោល​បំណង​ផ្សេង​ក្នុង​ពេល​តែ​មួយ​ក៏​បាន​ ដោយ​មិន​ចាំ​បាច់​ប្រើ​ខ្សែ។ PCS-XC1 ផ្តល់​រូប​ភាព​ក្នុង​​កម្រិត​ច្បាស់ 60fps នៃ 720p, 60p និង 1080p ផង​ដែរ។ កាមេរ៉ា​ប្រភេទ​នេះបាន​បំពាក់​បន្ថែម​នូវ​បច្ចេកវិទ្យា Exmor CMOS Sensor និង View-DR មាន​តួនាទី​ក្នុង​ការ​ពង្រឹង​រូបភាព​កាន់​តែ​ច្បាស់​បាន​មួយ​កម្រិត​ទៀត​ ទោះ​ក្នុង​ទី​ងងឹត។ ឧបករណ៍នេះ​ត្រូវ​បាន​សម្រួល​នៅ​តាម​បន្ទប់​ប្រជុំ​តូច​ៗ សាល​ប្រជុំ និង ពាណិជ្ជកម្ម​គ្រប់​ទំហំ។​

 

 

មួយ​វិញ​ទៀត​គ Sony SRG-300SE មាន​លក្ខណៈ​ជា​កាមេរ៉ា​ Remote មាន​កម្រិត​ Full HD ដែល​បាន​បំពាក់​នូវ​ High-Speed Exmor CMOS sensor របស់ Sony ផ្ទាល់ អាច​ចាប់​យក​រូប​ភាព​គ្រប់​កាលៈទេសៈ​ទោះ​បី​ក្នុង​ទី​ងងឹត​ក៏​ដោយ រួម​ទាំង​អាច​ចាប់​យក​សំឡេង​បាន​ដោយ​គ្មាន​សំឡេង​រំខាន​ពីភាព​អ៊ូអរ។ វា​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ក្នុង​ការ​ធ្វើ​សន្និសីទ​ជា​វីដេអូ ធ្វើ​ជា​កាមេរ៉ា​សុវត្ថិភាព​បាន​គ្រប់​ទីកន្លែង។

 

 

 

សម្រាប់​ឧបករណ៍​ទាំង​នេះ​អាច​រក​បាន​នៅ​តាម​បណ្ដា​សាខា ICE ឬ​ទាក់​ទង​ទូរសព្ទ​លេខ ០៧៧ ៨៨៨ ២៨៦ , ០៧៧ ៨៨៨ ៤៣៧ និង ០៧៧ ៨៨៨ ១៨៩។

 

ចុច​ត្រង់​នេះ... មើល​វីដេអូ​ជុំវិញបច្ចេកវិទ្យា​ ឬ ផលិតផល​ក្នុង​ស្រុក​ផ្សេង​ៗ។

 

អត្ថបទ៖ ដារ៉ាឆានី​

មតិយោបល់