- 2015-04-22 16:11:36
- ព័ត៌មាន
រថយន្តគ្មានមនុស្សបើកថ្មីរបស់ GM ទំនើបនឹកស្មានមិនដល់
- 2015-04-22 16:11:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រថយន្តគ្មានមនុស្សបើកថ្មីរបស់ GM ទំនើបនឹកស្មានមិនដល់
ចន្លោះមិនឃើញ
ក្រុមហ៊ុនរថយន្តអាមេរិក General Motor (GM) បានបញ្ចេញគំរូរថយន្តអគ្គិសនីគ្មានមនុស្សបើកដ៏ទំនើបបំផុតមួយឈ្មោះ Chevrolet-FNR ក្នុងពិព័រណ៍រថយន្តនៅទីក្រុងសៀងហៃ ដែលធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសាររថយន្តនេះមានរាងប្លែកមិនធ្លាប់មាន។
ចង្កៀងមុខរបស់ Chevrolet-FNR ជាប្រភេទ ឡាស៊ែរគ្រីស្តាល់ រីឯទ្វារសងខាងរបស់វា បើកសំកាំងឡើងទៅលើ យ៉ាងទំនើបអស្ចារ្យ។ ដោយឡែកសម្រាប់កៅអីពីរខាងមុខអាចបង្វិលបាន ១៨០ដឺក្រេ (បង្វិលទៅក្រោយ) ដែលអាចឱ្យអ្នកដំណើរទាំងមុខទាំងក្រោយអង្គុយទល់មុខគ្នាជជែកគ្នាបាន។ លើសពីនេះ វាមានប្រព័ន្ធ Sensor និងរ៉ាដា ដែលអាចចាប់យកបរិស្ថាននៅក្បែរ និងមានប្រព័ន្ធបញ្ជារថយន្តដោយប្រើភ្នែកផងដែរ។
បើតាមការឱ្យដឹងពីក្រុមហ៊ុន GM រថយន្តគ្មានមនុស្សបើក Chevrolet-FNR ដ៏ទំនើបផុតលេខនាពេលអនាគតនេះ គ្រាន់តែជាគំរូនៅឡើយ មិនទាន់មានការបរិច្ឆេទផលិតដាក់លក់លើទីផ្សារនោះទេ។ ប៉ុន្តែបើតាមរូបរាងប្លែករបស់រថយន្តនេះ គឺចង់បញ្ជាក់ថា GM កំពុងតែព្យាយាមផ្ដល់ភាពស៊ីវិល័យទៅកាន់អតិថិជន សម្រាប់អនាគតដ៏ឆាប់ខាងមុខ។
បើនិយាយបច្ចេកវិទ្យាបំពាក់ក្នុងរថយន្ត Chevrolet-FNR គឺស្រដៀងគ្នាបន្តិចទៅនឹងគំរូរថយន្តគ្មានមនុស្សបើក Mercedes-Benz F 015 របស់ក្រុមហ៊ុន Mercedes-Benz ខណៈរូបរាងសុទ្ធមានភាពច្នៃប្រឌិតខ្ពស់ដូចគ្នា៕
Mercedes-Benz F 015 របស់ក្រុមហ៊ុន Mercedes-Benz
ប្រែសម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ dailymail