- 2015-04-15 16:43:37
- ព័ត៌មាន
Galaxy S6 ផលិតអស់ជាង២០០ដុល្លារ តែតម្លៃលក់ប្រហែល iPhone 6 ដែរ
- 2015-04-15 16:43:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Galaxy S6 ផលិតអស់ជាង២០០ដុល្លារ តែតម្លៃលក់ប្រហែល iPhone 6 ដែរ
ចន្លោះមិនឃើញ
Galaxy S6 ជាកំពូល Smartphone ស៊េរីក្រោយរបស់ក្រុមហ៊ុន Samsung ដែលមានរាងស្លីម ហើយបំពាក់ដោយមុខងារពិសេសៗជាច្រើន សម្រាប់តម្រូវចិត្តអ្នកប្រើប្រាស់។ Galaxy S6 ត្រូវបានផលិតដោយប្រើវត្ថុធាតុដើមមានគុណភាពខ្ពស់ និងមានតម្លៃថ្លៃ។ ជាក់ស្ដែងផ្នែកគែមរបស់វាស្រោបដោយអាលុយមីញ៉ូមរឹងមាំ រីឯ Screen ខាងមុខបំពាក់សុទ្ធតែកញ្ចក់ការពារ Corning Gorilla Glass 4។ ទម្រាំតែអាចផលិតចេញជាទូរសព្ទ Galaxy S6 ដែលមានរាងស្អាត និងមានគុណភាពមួយបាន តើក្រុមហ៊ុន Samsung ត្រូវចំណាយទុនផលិតអស់ប៉ុន្មាន? បើចង់ដឹងច្បាស់ ទស្សនាវីដេអូ៖
វីដេអូ៖
-Screen៖ ៥៥ដុល្លារ
-ថ្ម៖ ៥ដុល្លារ
-កាមេរ៉ាទាំងមុខទាំងក្រោយ៖ ២៤,៥០ដុល្លារ
-Processor៖ ៤៧ដុល្លារ
-ផ្នែកគែមផលិតពីអាលុមីញ៉ូម៖ ១៩,៥០ដុល្លារ
-សមាសធាតុផ្សេងទៀត៖ ១២៤,៥០ដុល្លារ
-តម្លៃសរុប៖ ២៧៥,៥០ដុល្លារ ច្រើនជាងទុនចំណាយលើការផលិត iPhone ជិត៥០ដុល្លារ
-តម្លៃដាក់លក់លើទីផ្សារសម្រាប់ Galaxy S6 ចាប់ពី ៦៩០ដុល្លារ (មេម៉ូរី 32GB) ខណៈ iPhone 6 (មេម៉ូរី 16GB) មានតម្លៃ ៦៨០ដុល្លារ។ តម្លៃនៅទីផ្សារកម្ពុជា៕
អាន៖ Galaxy S6 និង iPhone 6 ស្អាតដូចគ្នាអ៊ីចឹង មួយណាស្ថិតក្នុងចិត្តប្រិយមិត្ត?
ដោយ៖ ប៉ែត ផាន់និត