- 2015-03-20 15:46:07
- ព័ត៌មាន
Honda ជាង១០ម៉ឺនគ្រឿងទៀត កំពុងមានបញ្ហាពោងសុវត្ថិភាព
- 2015-03-20 15:46:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Honda ជាង១០ម៉ឺនគ្រឿងទៀត កំពុងមានបញ្ហាពោងសុវត្ថិភាព
ចន្លោះមិនឃើញ
Honda បានប្រកាសកាលពីម្សិលមិញថា រថយន្តរបស់ខ្លួននៅអាមេរិក ប្រមាណជិត១០៥ ០០០គ្រឿងទៀត កំពុងមានបញ្ហាប្រព័ន្ធពោងសុវត្ថិភាពអ្នកបើកបរ ព្រោះពោងខ្យល់ទាំងនោះ មានកម្លាំងផ្ទុះខ្លាំងពេក ដែលអាចបង្កជាគ្រោះថ្នាក់។
រថយន្តដែលមានបញ្ហានេះ មានរថយន្ត Pilot ប្រភេទ SUV ស៊េរីឆ្នាំ២០០៨ ចំនួន ៨៩ ០០០គ្រឿង Civics ឆ្នាំ២០០៤ ចំនួន១១ ០០០គ្រឿង និង Accord ឆ្នាំ២០០១ ចំនួន៥០០០ គ្រឿង។
ក្រុមហ៊ុនរបស់ជប៉ុនបញ្ជាក់ថា នេះជាលើកទីមួយហើយ ដែលពោងខ្យល់អ្នកបើកបរ នៃរថយន្ត Honda Pilot ឆ្នាំ២០០៨ ផលិតដោយក្រុមហ៊ុន Takata Corp. មានបញ្ហា។ ពោងសុវត្ថិភាពអាចផ្ទុះចេញ ជាមួយបន្ទះដែកផ្សេងៗ ទៅត្រូវអ្នកបើកបរ និងអ្នកដំណើរ។ បញ្ហានេះធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ៦នាក់ស្លាប់ នៅលើពិភពលោក។
មកដល់ពេលនេះ មានក្រុមហ៊ុនរថយន្ត១០ផ្សេងគ្នា (មាន Honda ដែរ) ដែលបានប្រកាសប្រមូលរថយន្ត (Car & Truck) ជាង ១៧លានគ្រឿងនៅអាមេរិក និង ២២លានគ្រឿងជុំវិញពិភពលោក ដោយសារបញ្ហាពោងសុវត្ថិភាព។
យ៉ាងណាមិញ រថយន្តជាង១០ម៉ឺនគ្រឿង កំពុងមានបញ្ហាខាងលើ ជាចំនួនមួយ ដែល Honda ប្រកាសហៅ ឱ្យមកជួសជុលបន្ថែម ហើយរាល់សេវាកម្មជួសជុល គឺធ្វើនៅក្រុមហ៊ុនចែកចាយនានានៅអាមេរិក ដោយមិនគិតថ្លៃទេ។ Honda បន្ថែមថា ខ្លួននឹងផ្ញើលិខិតទៅម្ចាស់រថយន្ត ដើម្បីឱ្យពួកគេយករថយន្តមកត្រួតពិនិត្យ និងជួសជួល ឱ្យមុនពេល ទាន់គ្រឿងបន្លាស់មិនទាន់អស់ពីស្តុក៕
Honda នឹងប្រមូលរថយន្តដែលមានបញ្ហាពោងសុវត្ថិភាពជិត៥៧ ម៉ឺនគ្រឿងនៅចិន
ក្រុមហ៊ុន Honda បើករោងចក្រផលិតម៉ូតូថ្មីនៅវៀតណាម
ប្រែសម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Thedenverchannel