
- 2015-03-06 17:43:35
- ព័ត៌មាន
តូចមែនតែកម្លាំងខ្លាំងអាចថតក្នុងទឹកនិងការធ្លាក់បែកគ្មានបញ្ហា
- 2015-03-06 17:43:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តូចមែនតែកម្លាំងខ្លាំងអាចថតក្នុងទឹកនិងការធ្លាក់បែកគ្មានបញ្ហា
ចន្លោះមិនឃើញ
កាមេរ៉ា CANON PowerShot D30 ជាប្រភេទកាមេរ៉ាកាន់ដៃតូចច្រឡឹងអាចប្រើប្រាស់ថតក្នុងទឹកបានទើបតែមានវត្តមានលើទីផ្សារកម្ពុជា។
សូ សុគន្ធា ម្ចាស់ហាង T.K Electronic បានឲ្យដឹងថា D30 ជាកាមេរ៉ាចុងក្រោយរបស់ CANON បន្ទាប់ពី D20។ កាមេរ៉ានេះមានលក្ខណៈពិសេសត្រង់ថាធន់ការជ្រាបទឹកដល់ជម្រៅ ២៥ ម៉ែត្រ និងការធ្លាក់បែកក្នុងរយៈកម្ពស់រហូតដល់ទៅ ២ ម៉ែត្រ ជាពិសេសក៏ធន់ភាពត្រជាក់រហូតដល់ ១០ អង្សាផងដែរ។
ម្ចាស់ហាងរូបនេះបន្តថា កម្លាំងដំណើរការនៃកាមេរ៉ាថតលឿនដោយមានទំហំ ១២,១ មេហ្គាភីសែល រួមសិនស័រ CMOS និងអាចថតក្នុងកម្រិត ISO 3200។ ម្យ៉ាងវិញទៀត វាបានបំពាក់នូវប្រព័ន្ធដំណើរការប្រភេទ DIGIC 4 និងអាច Zoom ពង្រីកបាន 5x។
សុគន្ធាបានបន្ថែមថា កាមេរ៉ានេះបានបំពាក់នៅប្រព័ន្ធ GPS អាចថតជាសន្លឹក និង វីដេអូក្នុងកម្រិត Full HD បាន។ កូនកាមេរ៉ានេះងាយស្រួលយកតាមខ្លួនលក់ក្នុងតម្លៃ ២៤២ ដុល្លារ។
http://youtu.be/iQVgAlDFKZg
ប្រិយមិត្តចាប់អារម្មណអាចទាក់ទង ផ្ទះលេខ 30 E0 , ផ្លូវលេខ ៦៣ , សង្កាត់ផ្សារថ្មី ១ , ខណ្ឌដូនពេញ ឬ លេខទូរសព្ទ ០១២ ៨២៣ ០៥៥/០៩៧ ៩៥៥៥ ២៣៤។
ចុចអាន៖ លេងសើចមិនបានទេ! iPhone 5 ចាស់សោះអាចប្រែជា iPhone6
ចុចអាន៖ ការពិតវីដេអូ ស៊ន សៀវម៉ី វាយគ្នានឹងតុក្កតា ជាស្នាដៃកូនខ្មែរបង្កើតឡើងទាំងលំបាក
អត្ថបទ៖ ដារ៉ាឆានី