• 2015-03-03 16:46:10
  • ព័ត៌មាន

រូបរាង​ស្រដៀង​គ្នា​ Galaxy S6 និង iPhone 6 ​ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ​សម្រាប់​អ្នក​ប្រើប្រាស់​​

  • 2015-03-03 16:46:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ដែល​​វត្តមាន​ Galaxy S6/S6 Edge កំពុង​ត្រូវ​បាន​ប្រកាស​ពី​លក្ខណៈ​ពិសេស​ផ្សេង​ៗ កាល​ពី​​យប់​ថ្ងៃ​ទី​២ ខែ​មិនា​ ម្សិលមិញ ​ក្នុង​ព្រឹត្តិការណ៍ MWC  ក្រុមហ៊ុន Samsung ក៏​បាន​ប្រៀប​ធៀប​​កាមេរ៉ា​របស់​ Galaxy S6 ជា​មួយ​ iPhone 6 Plus រួម​ទាំង​មុខងារ​ផ្សេងៗ​ទៀត ដើម្បី​បង្ហាញ​ពី​ភាព​ខុស​គ្នា​។

 

រូបភាព​នៅ​ថ្ងៃ​ប្រកាស Galaxy S6/S6 Edge

 

ប៉ុន្តែ​នៅ​មាន​ចំណុច​មួយ​ចំនួន​ផ្សេង​ទៀត ដែល​ធ្វើ​ឱ្យ​អ្នក​ប្រើ​ប្រាស់​នៅ​ជុំវិញ​ពិភពលោក ជជែក​វែកញែក​បែក​ផ្សែង​ពី​ផ្នែក​ Hardware និង​ Software របស់ Smartphone ទាំង​ពីរ ដោយ​សារ​​ពួក​វា​មាន​ចំណុច​​ដូច​គ្នា​ច្រើន​។

 

ជាក់ស្ដែង​រូប​ខាង​ក្រោម​ ដែល​បង្ហាញ​ពី​ការ​​ប្រៀប​ធៀប​លក្ខណៈ​ផ្សេង​ៗ​ទាំង​ផ្នែក​ Hardware និង Software របស់​ iPhone 6 និង Galaxy S6​ គឺ​ជា​ការ​​រចនា​ដោយ​ម្ចាស់​គណនី​ Twitter មួយ​ឈ្មោះ TomEliott ហើយ​បន្ទាប់​មក​ក៏​ត្រូវ​បាន​ចុះ​ផ្សាយ​តាម​បណ្ដា​វិបសាយ​បច្ចេកវិទ្យា​ជា​ច្រើន​។

 

 

រូបភាព​ទាំង​នេះ បង្ហាញ​ពី​ចំណុច​ស្រដៀង​គ្នា​មួយ​ចំនួន​រវាង iPhone 6 និង Galaxy S6 ដូចជា រន្ធ Speaker នៅ​ផ្នែក​ខាង​ក្រោម ​គែម​ខាង​ឆ្វេង​មាន​ប៊ូតុង​សំឡេង​ កាស​ស្តាប់​ចម្រៀង មុខងារ Apple Pay និង Samsung Pay ជា​ដើម។

 

ទោះ​ជា​យ៉ាង​ណា​កំពូល Smartphone ទាំង​ពីរ​សុទ្ធ​តែ​មាន​ចំណុច​ពិសេស​រៀង​ៗ​ខ្លួន ​ត្បិត​អី​មាន​ចំណុច​ខ្លះ​ដូចគ្នា​ ហើយ​ក៏​មិន​អាច​​បញ្ជាក់​​បាន​ថា​មួយ​ណា​ខ្លាំង​ជាង​មួយ​ណា​នោះ​ដែរ​។ វា​អាស្រ័យ​ទៅ​លើ​តម្រូវ​ការ​និង​ការ​ចូល​ចិត្ត​របស់​អ្នក​ប្រើ​ប្រាស់​ទូទាំង​ពិភព​លោក ថា​តើ​ពួក​គេ​ស្រឡាញ់​និង​ចង់​ទិញ​មួយ​ណា​យក​ប្រើ៕ ​​​​​​​

 

 

​​ អាន៖ Galaxy S6 និង iPhone 6 ស្អាត​ដូច​គ្នា​អ៊ីចឹង មួយ​ណា​ស្ថិត​ក្នុង​ចិត្ត​ប្រិយមិត្ត?

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត

ប្រភព៖ redmondpie

មតិយោបល់